តារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា ទម្លាយមនុស្សពិសេស ដែលនៅពីក្រោយខ្នង នាំឱ្យខ្លួនបញ្ចប់បរិញ្ញាបត្រនេះ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តភាគច្រើនបានស្គាល់រួចមកហើយតារាចម្រៀងវ័យក្មេងពោរពេញដោយទេពកោសល្យ កញ្ញា រ៉េត ស៊ូហ្សាណា ដែលមានដើមកំណើតចេញពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី ២ ហើយបើទោះបីជានាងមិនអាចយកបានជ័យលាភីលេខ ១ ក៏ពិតមែន ប៉ុន្ដែ ហ្សាណា បានក្លាយជាតារាចម្រៀងពេញសិទ្ធិនៅក្នុងផលិតកម្មរស្មីហង្សមាស និង ទទួលបានការងារសិល្បៈជាច្រើនហូរហែ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែជោគជ័យលើអាជីពការងារ នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ តារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា បានបង្ហាញភាពជោគជ័យថ្មីមួយទៀតនៅក្នុងជីវិត ដោយនាងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យដ៏ល្បីឈ្មោះ Raffles international college ផ្នែកគ្រប់គ្រងអាជីវកម្ម ដែលធ្វើឱ្យមហាជនកោតសរសើរពីភាពតស៊ូរបស់នាងយ៉ាងខ្លាំង ទោះបីជាធ្វើការផង រៀនផង តែនាងនៅតែអាចសម្រេចបានដល់គោលដៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈអាចសម្រេចក្ដីស្រមៃដ៏ធំមួយក្នុងជីវិត ស៊ូហ្សាណា បានបង្ហាញមុខអ្នកមានគុណទាំងពីរ ដែលជាមនុស្សនៅពីក្រោយភាពជោគជ័យរបស់នាងថា ៖ «នៅពីក្រោយភាពជោគជ័យមួយនេះ គឺមានអ្នកមានគុណទាំងពីរ ដែលតែងតែផ្តល់ជាកម្លាំងចិត្ត និង ភាពកក់ក្តៅ កូនអាចសម្រេចបានហើយ ថ្ងៃដែលអ្នកមានគុណចង់ឃើញ…កូនអាចពាក់អាវនេះហើយណា ខ្ញុំអាចធ្វើបានអ្នកទាំងអស់គ្នាក៏អាចធ្វើបាន.. ហើយអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ពាក្យជូនពរ»៕

Leave a Reply