Connect with us

កំសាន្ត&ប្លែកៗ

ច្រើនណាស់! មាន ១៥០០​នាក់ ជាប់ពាក់ព័ន្ធ​ និង​ ១៩​នាក់​ឆ្លង ក្នុងព្រឹត្តិការណ៍​២០កុម្ភៈ នៅ​ខេត្តកណ្ដាល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតមកដល់​ថ្ងៃ​ទី​២៥​ ខែ​កុម្ភៈ ​ឆ្នាំ​២០២១​នេះ ​ខេត្ត​កណ្តាល​ មាន​ប្រជាពលរដ្ឋ​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​មាន​ចំនួន​១៥៧២​នាក់​ ស្រី​៨២៣​នាក់​និង​បាន​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ចំនួន​១១២៤​នាក់​ ក្នុង​នោះ​មាន​១៩​នាក់​ឆ្លង​ជំងឺ​កូ​វីដ​១៩​។ ​លោក គ្រុយ ម៉ា​ឡែ​ន នាយក​រដ្ឋបាល​សាលា​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​ថា ​ក្នុងចំណោម​១៥៧២​នាក់​នាក់​
នោះ ​ក្នុង​នោះ​បា​នប​ញ្ជូន​ទៅ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ចំនួន​៨៥៣​នាក់​ និង​៧០២​នាក់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ​។ ​លោក​បាន​បន្តទៀតថា ​អ្នក​ឆ្លង​កូ​វីដ​១៩​ចំនួន​១៩​នាក់​នោះ​ រស់នៅ​ក្រុង​តាខ្មៅ​ទាំងអស់​ ក្នុង​នោះ​មាន​១៨​នាក់​ជា​ជន​ជាតិចិន ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជ័យជំនះ​ខេត្តកណ្តាល​និង​១​នាក់​ទៀត​ជា​ជនជាតិខ្មែរ​ កំពុង​សម្រាក​ព្យាបាល​នៅ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មន្ទីរពេទ្យ​របេង​ភ្នំពេញ​។ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​ អាជ្ញាធរខេត្ត​បាន​បិទ​ហាង​ខារ៉ាអូខេ​យីហោ​ឡូ​ហ្សិ​ក​២ ដែល​មាន​ទីតាំង​ស្ថិត​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​បន្ទាប់ពី​ក្រសួង​បាន​រក​ឃើញ​បុរស​ម្នាក់​ឈ្មោះ គង់ ចាន់​ឌី អាយុ​៣៩​ឆ្នាំ បម្រើ​ការងារ​នៅ​ក្នុង​ក្លឹប​N8 មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩ ហើយ​បុរស​រូប​នេះ​មាន​ប្រពន្ធ បម្រើ​ការងារ​ក្នុង​ហាង​ផឹកស៊ី និង​
ខារ៉ាអូខេ យីហោ​ឡូហ្ស៊ិក​២។ គួរ​បញ្ជាក់​ថា​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៦​កុម្ភៈ​នេះ​ កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​៧៤១​នាក់​ ក្នុង​នោះ​មាន​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ​ចំនួន​២៣៤​នាក់ ​និង​មាន​អ្នកជា​សះស្បើយ​ចំនួន​៤៧៧​នាក់​ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​២៦៦​នាក់​៕ប្រភព៖កម្ពុជាថ្មី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021