អាមេរិក ៖ រឿងរ៉ាវស្នេហាដ៏សែនជូរចត់ និងឈឺចា ប់បំផុតរបស់តារា Tik Tok ម្នាក់បានធ្វើឱ្យគ្រប់គ្នាសម្តែងអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង។ នេះបើតាមការចេញផ្សារពីគេហទំព័រ New York Post កាលពីពេលថ្មីៗនេះ។
ថ្មីៗនេះ នាង Colleen Le បានចែករំលែករឿងរ៉ាវឈឺចា.ប់បំផុតក្នុងជីវិតនាងនៅលើគណនី Tik Tok ដែលបានកើតឡើងកាលពី៦ឆ្នាំមុន។ ដោយគ្រានោះនាងលះបង់គ្រប់យ៉ាងហ៊ានបរិច្ចាគក្រលៀន ដើម្បីសង្គ្រោះជីវិតមិត្តប្រុសជាទីស្រលាញ់របស់ខ្លួន។ នាងអះអាងថា នៅពេលពួកគេជួបគ្នាដំបូង នាងបានដឹងថា គេមានជំងឺតម្រងនោមរ៉ាំរ៉ៃតាំងពីអាយុ១៧ឆ្នាំ មានន័យថាគេរស់នៅដោយត្រូវលាងឈាម និងតម្រងនោម។
នាងនិយាយថា «ខ្ញុំបានសម្រេចចិត្តធ្វើតេស្តដើម្បីមើលថា តើអាចប្តូរក្រលៀនឱ្យគេបានដែរឬអត់? ព្រោះខ្ញុំមិនចង់មើលគេស្លា ប់នោះទេ»។ ហើយជាសំណាងល្អសម្រាប់សង្សារមួយគូនេះ ដោយការវះ កា ត់ ទទួលបានជោគជ័យ អ្នកទាំងពីរក៏ជាសះស្បើយពេញលេញ។
នេះគឺជាផ្នែកមួយដែលពួកគេរស់នៅយ៉ាងមានសុភមង្គល ប៉ុន្តែវាមិនទាន់ចប់ទេ ៧ខែក្រោយមក ខាងប្រុសមិនបានដឹងគុណ ហើយថែមទាំងផិតក្បត់ទៀតផង ដោយគេបានប្រាប់នាងថា គេនឹងទៅទីក្រុង Las Vegas សម្រាប់ពិធីជប់លៀងទទួលបរិញ្ញាបត្រជាមួយមិត្តភិក្ត។ ដូចពាក្យចាស់ថា «ត្រីងៀតឆ្លៀតពង» មិត្តប្រុសនាងបានផិតក្បត់នាង។ ហើយពួកគេមានការឈ្លោះប្រកែកគ្នាជាច្រើនលើក តែទីបំផុតនាងបានអត់ទោស និងផ្តល់ឱកាសឱ្យគេជាលើកទី២។
លុះ៣ខែក្រោយមក រឿងដ៏សែនវិប្បយោគក៏បានកើតឡើង បុរសនោះបានសម្រេចផ្តាច់ទំនាក់ទំនងស្នេហ៍ គ្មានអាល័យ តាមទូរស័ព្ទ។ Colleen អះអាងថា អតីតមិត្តប្រុសនាងបាននិយាយថា «ប្រសិនបើយើងមាននិស្ស័យជាមួយគ្នា នៅទីបញ្ចប់ព្រះជាម្ចាស់នឹងនាំយើងឱ្យត្រឡប់មកជួបគ្នាវិញ»។ ការបែកបាក់គ្នារបស់អ្នកទាំងពីរកាន់តែស្មុគស្មាញខ្លាំង ហើយអ្វីដែលធ្វើឱ្យនាងឈឺចា ប់បំផុតគឺបុរសរូបនោះប្រាប់នាងថា «អ្នកប រិ ច្ចា គ ក្រ លៀ ន របស់អ្នក គ្រាន់តែដើម្បីមើលទៅអ្នកជាមនុស្សល្អតែប៉ុណ្ណោះ»។
អ្នកតាមដានវីដេអូនៅ Tik Tok ដែលមានអ្នកគាំទ្រប្រមាណជា១ម៉ឺននាក់របស់នាងបានសម្តែងអារម្មណ៍រំជួលចិត្តជាខ្លាំង។ ហើយមានម្នាក់បានបញ្ចេញមតិថា «អ្នកមានបេះដូងធំបំផុត ហើយគេនោះមិនបានមើលឃើញវាទេ នេះជាការ បា ត់ ប ង់ ដ៏ធំរបស់គេ»។ ខណៈម្នាក់ទៀតលើកឡើងថា «គេត្រូវចាំថាផ្នែកមួយនៃអ្នកនឹងនៅជាមួយគាត់ជានិច្ច»។បើទោះឆ្លងកាត់រឿងរ៉ាវដ៏សែនឈឺ ចា ប់ បែបនេះក្តី ប៉ុន្តែ Colleen Le នៅតែបង្ហាញភាពរឹងមាំ និងកំពុងសប្បាយរីករាយជាមួយជីវិតនាពេលបច្ចុប្បន្នរបស់នាង៕