ខេមរៈ សិរីមន្ត គឺជាតារាចម្រៀងដ៏ល្បីឈ្មោះខ្លាំងមួយរូប ប្រចាំផលិតកម្មរស្មីហង្សមាស ដែលពុកម៉ែ បងប្អូនខ្មែរ ភាគច្រើន មិនដែលមើលរំលងឡើយ ហើយបទជាច្រើនរបស់ តារាប្រុសរូបនេះ តែងតែផ្ទុះការគាំទ្រខ្លាំង ពេលចេញបទមកម្តងៗ ជាមួយទឹកដមសំនៀងដ៏ក្រអួនក្រអៅ ធ្ងន់ ទោះស្តាប់ច្រើនដងហើយក៏ដោយ ក៏មិនធុញទ្រាន់ដែរ។
ក្រៅពីអាជីព ដែលកំពុងតែជោគជ័យនេះ ងាកមកជីវិតផ្ទាល់ខ្លួនរបស់លោកវិញ ក៏មិនណយប៉ុន្មានឡើយ។ បច្ចុប្បន្ន សិរីមន្ត កំពុងសាងក្តីសុខ និងសុភមង្គល ជាមួយក្រុមគ្រួសារដ៏តូចមួយរបស់ខ្លួន ហើយរូបលោក និងភរិយាមានកូនទំាងអស់ ៣ នាក់ កូនប្រុសច្បង ឈ្មោះ ខេមរៈ មន្តស្នេហ៍ កូនស្រីទី២ ឈ្មោះ ខេមរៈ ស្រ្តី និងកូនស្រីពៅ ឈ្មោះ ថុន ខេមរៈមន្តរាជិនី ។
ចំណែកនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១ គេឃើញ ខេមរៈ សិរីមន្ត បានបង្ហោះរូបភាពស្អាតៗប៉ុន្មានសន្លឹក ពីដំណើរកម្សាន្ត លំហែកកាយ នៅកន្លែងកម្សាន្តមួយកន្លែង ជាមួយឪពុកម្តាយ ភរិយា និងសាច់ញាតិរបស់ខ្លួន មើលទៅទេសភាពនៅទីនោះ ពិតជាស្រស់ស្អាតណាស់ ឃើញហើយ ពិតជារំសាយអស់នូវទុក្ខកង្វល់ភ្លាមៗ។
ខេមរៈ សិរីមន្ត បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “កូវីដខ្លាំងពេក មកលំហែ នៅចំការធ្នង់ ស្រស់ថ្លា អារម្មណ៍ណាស់ សូមចូលរួមទប់ស្កាត់ និងរក្សាអនាម័យ ទាំងអស់គ្នា រាល់ពេលធ្វើដំណើរ ចេញក្រៅ”។
ក្រោយឃើញរូបភាពនេះភ្លាម ហ្វេនៗ ជាច្រើន បានចូល comment ថា ៖ ស្អាតណាស់បងប្រុស, ឪពុកម្ដាយ របស់បង សិរីមន្ត ស្រស់ស្អាតណាស់, ទេសភាពស្រស់ស្អាតណាស់ អាយដល, មើលទៅស្រស់ថ្លាណាស់។ ព្រមទំាងនៅមានការលើកឡើងជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។
ចំការធ្នង់ គឺជាកន្លែងសំរាកលំហែកាយ បែបធម្មជាតិ មានទឹក មានព្រៃ មានវាលស្មៅ ជាទីផ្តល់នូវភាពសប្បាយរីករាយ និងក្តីសុខ សុភមង្គល ជាកន្លែងកសាងអនុស្សាវរីយ៍ល្អៗ ជាមួយក្រុមគ្រួសារ មិត្តភក្តិ បងប្អូន និងគូរស្នេហ៌ មានអាហារដ៏ឈ្ញុយឆ្ងាញ់ ចំអិនចេញពី មាន់ស្រែ ត្រីបឹង បន្លែធម្មជាតិដាំដុះដោយផ្ទាល់ និងអង្ករសរីរាង្គ ខេត្តព្រះវិហារ និងមានបន្ទប់ស្នាក់នៅច្រើនបែប។
ទីតាំងនៅលើផ្លូវអភិវឌ្ឍន៍ 7NG ត្រឹមតែ12Km ពីកំពង់ដរស្វាយជ្រុំជ្រោយចង្វាឬ 14Km កំពង់ដរអរៃយក្សត្រ ឬអាចឆ្លងតាមស្ពានព្រែកតាមាក់
តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗខាងក្រោមនេះ ៖