ហ្វេនៗ ជាច្រើនពិតជាបានជ្រាបរួចមកហើយថា កាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ ជាង៣ខែមកហើយនេះ ខាងផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងដ៏ប្លែកមួយបទ ក្រោមចំណងជើងថា “អយស្ទ័រ” ដែលជាការបកស្រាយដោយ តារាចម្រៀងដ៏ល្បីម្នាក់ គឺ ខេមរៈ សិរីមន្ត។
បទនេះក៏ជាការ និពន្ធទំនុកច្រៀងដោយ ខេមរៈ ភារុណ រួមនិង និពន្ធបទភ្លេង និង សម្រួលតន្ត្រី ដោយ ឈិត តេងរិទ្ធ។
គិតត្រឹមព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បទ “អយស្ទ័រ” មានអ្នកចូលទស្សនានៅលើ YouTube ជិត៩លានដងបាត់ទៅហើយ។
កាន់តែពិសេសថែមទៀតនោះ នាព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បទនេះចេញវីដេអូចម្រៀង (MV) ផ្លូវការហើយ ពិតជាទាក់ទាញខ្លាំងណាស់ មើលច្រើនដងហើយ មិនធុញសោះ។
ទស្សនា MV នេះចប់ភ្លាម អ្នកគាំទ្រជាច្រើន បង្ហាញអារម្មណ៍ថា ៖ បទក៏ពីរោះ MV ក៏ឡូយទៀត, សមេ្លង ពីរោះខ្លាំងណាស់, ប្លែករហូត អាយដល, Wow បទអយស្ទ័រចេញមកហើយ ពីរោះកប់ស៊េរីៗ, តួស្រីឡើងស្អាត, និយាយថាតារាសំដែងប្តូរមុខរហូត អ៊ីចឹងហើយ បានអ្នកមើលអត់ធុញ, អោយតែស្ដាប់បទហ្នឹង ដឹងតែហូរទឹកមាត់ហ្មង ឃ្លានអយស្ទ័រ។
តោះដើម្បីកុំឲ្យរងចាំយូរ សូមស្តាប់ និងទស្សនា MV នេះ ទំាងអស់គ្នា ថាតើពិតជាឡូយដូច ហ្វេនៗ និយាយមែន ឬក៏អត់នោះ ៖