យុវជនរបស់កូនកសិករខ្មែរម្នាក់ ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ ព្រះរាជទានផ្ដល់គោរមងារជាឧកញ៉ា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។
យុវជនដែលទទួលងារជាឧកញ៉ានោះ មានឈ្មោះ សុន ដារ៉ាវុធ ដែលត្រូវបានគេស្គាល់ថា ជាប្រធានផ្នែកគ្រប់គ្រងផ្នែកលក់នៃគម្រោងអចលនទ្រព្យឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។
មុនទទួលបានងារជាឧកញ៉ា សុន ដារ៉ាវុធ បាន ត ស៊ូ ពុះ ពារ រាល់ការ លំ បា ក ទាំងក្នុងការសិក្សា និងការងារ ហើយជួយដល់កិច្ចការសង្គមជាច្រើន។
ចំណែកមេរបស់ឧកញ៉ា សុន ដារ៉ាវុធ គឺជាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គ្រុប និងជាអគ្គនាយកផលិតកម្ម Galaxy Navatra ដែលថ្មីៗនេះដែរ ទើបត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ គោរមងារ ជាអ្នកឧកញ៉ា៕