មហាជនជាច្រើន ក៏ដូចជាហ្វេនៗ ពិតជាបានជ្រាបរួចមកហើយថា កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០ កន្លងផុតទៅនោះ តារាចម្រៀង ដែលមានសម្រស់ស្រស់ស្អាត ពេជ្រ សូលីកា បានសម្រាល កូនប្រុសម្នាក់ ដោយជោគជ័យហើយ មានសុខភាពល្អ ទំាងម្តាយ និងកូន។
កូនប្រុស តារាចម្រៀង វ៏យក្មេងរូបនេះ មានមុខមាត់គួរឲ្យក្នាញ់ណាស់ ថែមទំាងមានឈ្មោះពីរោះទៀត គឺ ហង្ស អ៊ារី វ៉េនស្ដេ កើតនៅ វេលាម៉ោង ៧ និង៣០នាទី ព្រឹក មានទម្ងន់ ២,៩ គីឡូ មតិភាគច្រើនគេថា ហង្ស អ៊ារី វ៉េនស្ដេ មានមុខដូចប៉ាៗ របស់គេខ្លាំងណាស់។
បច្ចុប្បន្ន សូលិកា កំពុងសាងសុភមង្គល យ៉ាងមានក្តីសុខជាមួយ អូន វ៉េនស្ដេ និងស្វាមី។ មិនត្រឹមតែប៉ុណ្ណោះទេ សម្រស់ តារាចម្រៀងរូបនេះ កាន់តែស្អាតប្លែកខ្លាំងជាមុនទៀត។
ជាក់ស្តែងនៅមុននេះបន្តិច នាថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២១ ពេជ្រ សូលិកា បានបង្ហោះរូបភាពពីរសន្លឹក យ៉ាងស្រស់ស្អាត ទាក់ទាញបំផុត រហូតដល់ថ្នាក់ អ្នកគាំទ្រជាច្រើន បង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏លាន់មាត់សរសើរចំៗថា ៖
ល្អស្អាតឥតខ្ចោះ, ស្រស់ស្អាតណាស់, ស្អាតម្ល៉េះ, ស្អាតខ្លាំងណាស់ បងកា, ស្អាតពិតមែន, បងមិនដឹងថា ប្អូនកែសម្ភស្ស ឬអត់ទេ តែបងមើលឃើញថា ប្អូនស្រីស្អាតណាស់។
ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីជ្រាបបន្ថែមទៀត សូមមើលសម្រស់ តារាចម្រៀងវ័យក្មេងរូបនេះទំាងអស់គ្នា ថាយ៉ាងណានោះ ៖