ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីថ្ងៃនៃការប្រកួត Miss Grand International ដែលប្រព្រឹត្តិធ្វើឡើងនៅប្រទេសថៃ កាន់ខិតកៀកមកដល់ហើយ ដោយក្នុងនោះ គេសង្កេតឃើញថា បវរកញ្ញាឯក ដែលតំណាងកម្ពុជា នៅលើឆាកអន្តរជាតិនោះ គឺ កញ្ញា លីវ ជាលី។ជាមួយគ្នានោះដែរ ទស្សនិកជនក៏ដូចជា មហាជនទូទៅ ឃើញថា បវរកញ្ញាឯក រូបនេះ ពិតជាមានការខិតខំប្រឹងជាខ្លាំងពីមួយថ្ងៃទៅថ្ងៃ ក្នុងការដុសខាត់សមត្ថភាពខ្លួនឯង ធ្វើយ៉ាងណា ដើម្បីឱ្យខ្លួនមានទំនុកចិត្តកាន់តែខ្លាំងឡើង។
ជាក់ស្ដែង ក្នុងនោះដែរ លីវ ជាលី ក៏បានទទួលការកោតសរសើរ ក៏ដូចជាការលើកទឹកចិត្តពីសំណាក់ មហាជនអ្នកគាំទ្រជាច្រើន។ អ្វីដែលធ្វើឱ្យសាធារណជន ភ្ញាក់ផ្អើល និងចាប់អារម្មណ៍នោះ គឺ កញ្ញា លីវ ជាលី ទទួលបាននូវការគាំទ្រ និងការកោតសរសើរលើកទឹកចិត្តពីំសំណាក់ អតីតបវរកញ្ញាឯក សេង រដ្ឋា ជាពិសេសជាងនោះទៅទៀតនោះ បវរកញ្ញាឯកជើងចាស់ ឆ្នាំ២០១៥ គឺ អ្នកនាង សេង សុខលាភ ដែល អ្នកនាង បានចូលទៅ Comment នៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ លីវ ជាលី បែបដូច្នេះថា៖អរគុណដែលព្រមឈរដើម្បីប្រទេស(ជួបអ្វីចេះតែទ្រាំទៅអូនព្រោះយើងព្រមពាក់មកុដ)ល្អខ្លះអាក្រក់ខ្លះជារឿងធម្មតា។
ជាការឆ្លើយតប លីវ ជាលី Comment ត្រឡប់ទៅវិញថា៖ ចា៎បងខ្ញុំនិងខំអោយអស់ពីសមត្ថភាព។នេះសបញ្ជាក់ឱ្យឃើញថា នេះពិតជាគំរូដ៏ល្អសម្រាប់បវរកញ្ញាឯកជំនាន់ក្រោយៗទៀតផងដែរ ដែលចេះផ្តល់តម្លៃ ក៏ដូចជាការកោតសរសើរលើកកម្លាំងចិត្តគ្នា ក្នុងនាមយើងជាជាតិខ្មែរដូចគ្នា។គួររំលឹកដែរថា កាលបរិច្ឆេទនៃព្រឺត្តិការណ៍ប្រកួតបវរកញ្ញាឯក Miss Grand International ពុំមានការលើកពេល ឬ ក៏លុបចោលនោះឡើយ ទោះក្នុងកាលទេសៈនៃការរីករាលនៃជំងឺកូវីដ១៩ នេះក្តី ដោយកម្មវិធីនេះនឹងត្រូវធ្វើឡើង នាថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២១ នៅក្នុងប្រទេសថៃខាងមុខនេះ៕ប្រភព៖.khmerload