អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុក ក៏ដូចជា ពុកម៉ែ បងប្អូន ភាគច្រើន ពិតជាស្គាល់ ជាក់ជាមិនខាន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នោះ ដែលមានឈ្មោះក្នុង សំបុត្រកំណើត ឡេង ភត្រា។ ហើយពេលបច្ចុប្បន្ននេះ អ្នកឧញ៉ា កំពុងជោគជ័យខ្លាំង លើមុខជំនួញរបស់ខ្លួន ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។
ក្រៅពីមុខជំនួញ ធំៗជាច្រើន ដែលកំពុងលេចធ្លោនោះ អ្នកឧកញ៉ា ក៏ត្រូវបានគេមើលឃើញ និងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តសប្បុរសធម៌ ដែលតែងតែរួមចំណែក ក្នុងកិច្ចការសង្គមមិនដែលរំលងឡើយ។
មួយវិញទៀត បើងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់ អ្នកឧកញ៉ា វិញ គ្រប់គ្នា អាចនឹងភ្ញាក់ផ្អើល និងរឹតចាប់អារម្មណ៍ ថែមទៀត ព្រោះ លោក ចូលចិត្តប្រើជីវិតយ៉ាងសាមញ្ញ បំផុតជាមួយក្រុមគ្រួសារ មិនថាចូលរួមក្នុងកម្មវិធីអ្វីទេ ជាពិសេស អ្នកឧកញ៉ា និងភរិយា តែងតែផ្តល់ពេលវេលា នៅក្បែរគ្នាជានិច្ច។
ជាក់ស្តែងនៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១ គេឃើញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អង្គុយញុំាបាយ ជុំគ្នាជាមួយ ភរិយា និងកូនស្រី មើលទៅពិតជា កក់ក្តៅ និងមានសុភមង្គលខ្លាំងណាស់។
ពិសេស ភរិយា របស់ អ្នកឧកញ៉ា បានភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតថា “មួយថ្ងៃហូបបាយ ៣ ពេលដូចគ្នាសោះ ហេតុអ្វីបានជាប្ដីរបស់អូនខំប្រឹងម្ល៉េះ នេះហើយបំណិនជីវិត សូមបងប្អូនកុំខមិនជារូបអី សុំសរសេជាអក្សរម្ដងមក ឧទាហរណ៍ បងស្អាតជាងប្ដីឆ្ងាយណាស់”។
ឃើញរូបភាព និងសារ បែបនេះ ភ្លាម ហ្វេនៗ ចូល comment ភ្លែត ថា ៖ ស្អាតណាស់បងស្រី, ចាស្មីនស្អាត ជាងគេ, មានក្ដីសុខ, មីង ស្វីតម៉្លេះ, Sweet family my boss។ ហើយក៏នៅមានការលើកឡើងជាច្រើនទៀត ដែលបង្ហាញពីអារម្មណ៍ពេញចិត្ត និងស្រឡាញ់ ក្រុមគ្រួសារ របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ។
ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូ និងរូបភាព ស្អាតៗ ខាងក្រោមនេះ ៖