កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយ ដែលមានឈ្មោះ Mean Love Phal បានចែករំលែក នូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណៈដែលមិត្តភក្ដិជិតស្និតរបស់គាត់ម្នាក់ មានឈ្មោះ ច័ន្ទ ប៊ុនណា អាយុ៤០ឆ្នាំ បានទទួលមរណភាព ចាកចោលប្រពន្ធ រួមនឹងកូនទាំងបីនាក់ ទាំងអាឡោះអាល័យ ស្ទើរតែមិនអាចទទួលយកបាន ព្រោះដោយសារតែគ្រោះ ថ្នា ក់ ចរា ចរណ៍។
ក្នុងនោះដែរ បើយោងតាមរយៈគណនី ហ្វេសប៊ុកខាងលើ បានបង្ហោះសារមួយឃ្លាថា៖”គ្រាន់តែទទួលដំណឹងភ្លាម ខ្ញុំមិនជឿទេ ខ្ញុំមិនអស់ចិត្ត ទើបតែបានជួបគ្នាថ្ងៃមុនសោះ ហុឺជីវិតសង្ខា រ មិនទៀង ហើយហេតុអ្វី មនុស្សល្អឥឡូវឆាប់ស្លា. ប់ ម៉្លេះ លោកអើយអាណិតតែកូនៗនៅតូចទាំងបី សូមមិត្តទៅអោយបានស្ងប់សុខ ទៅកាន់សុគតិភពចុះ អោយជាតិទៅមុនទៀតអាយុវែង (ហៅអាមាន់) ស្រណោះមិត្តណាស់”។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រើន បានសម្ដែងនូវអារម្មណ៍សោកស្ដាយជាពន់ពេក ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំ ដល់ក្រុមគ្រួសារ នៃ ស. ព និងសូមលើកដៃប្រណំបួងសួង ជូនវិញ្ញា ណ ក្ខ ន្ធ ស. ព ឆាប់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។