សូមរំលឹកឡើងវិញបន្តិចផងដែរថា កញ្ញា នាង គន្ធា គឺជាអតីតបេក្ខនារីម្នាក់ ដែលធ្លាប់បានចូលប្រឡង ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី២ កំឡុងឆ្នាំ ២០១៦ គឺ កញ្ញា នាង គន្ធា នោះ។
កាលនោះ គន្ធា បានលើកយកបទចម្រៀង ដ៏កំសត់មួយបទ ក្រោមចំណងជើងថា “ម៉ែ” មកធ្វើការប្រកួត រហូតដល់ថ្នាក់ធ្វើឲ្យគណៈកម្មការ ឱក សុគន្ធកញ្ញា រំជួលចិត្ត ឡើងទប់ទឹកភ្នែកលែងជាប់ ក៏ស្រក់ចុះមក តាមបទចម្រៀង ដែល គន្ធា បានបកស្រាយនេះ។
ក្នុងនោះ បើទោះបីជា អតីតបេក្ខនារីនេះ មិនទទួលបានពានរង្វាន់ក៏ដោយ តែ នាង គន្ធា នៅតែទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំងដដែល ពីសំណាក់មហាជនទូទៅ ក៏ដូចជាហ្វេនៗ មកទល់ពេលនេះ តាមរយៈការបង្ហាញខ្លួនក្នុងកម្មវិធីផ្សេងៗ និងការបកស្រាយ បទចម្រៀងពីរោះៗកន្លងមក។
ចំណែកកាលពីពេលថ្មីៗនេះទៀត នាង គន្ធា បានធ្វើឲ្យគ្រប់គ្នា ចាប់អារម្មណ៍ និងភ្ញាក់ផ្អើលសារជាថ្មី ក្រោយតុបតែងខ្លួន ក្នុងឈុតសំលៀកបំពាក់ប្រពៃណី ថតឲ្យ សំអាងការមួយ (សីលា សំអាងការ) មើលទៅពិតជាប្រែប្លែក ស្រស់ស្អាត គួរឲ្យគយគន់ខ្លាំងណាស់។
ឃើញភ្លាម ធ្វើឲ្យអ្នកគាំទ្រជាច្រើន បានចូល comment សរសើរថា ៖ ស្អាតណាស់, ស្អាតប្លែកពេកហើយអាយដល, លេងសើចម៉េចចបាន គន្ធាកាន់តែស្អាត, មើលស្រីម៉ៅអត់ស្គាល់។
តោះដើម្បីជ្រាប កាន់តែច្បាស់ពីសម្រស់ នាង គន្ធា សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖