Connect with us

កំសាន្ត&ប្លែកៗ

ថាមែនៗ ឈ្លោះចុះ ឈ្លោះឡើង ស្រឡាញ់គ្នាបាត់ ! តន់ ចន្ទសីម៉ា ប៉ះ ខេម លើកនេះ ប្លែកជាងមុនទៀត ក្នុងបទ “ដុល្លារមានប្ញទ្ធិ” មិនត្រឹមតែពីរោះទេ អមដោយទេសភាព ស្អាតណាស់ សូម្បីតែ ហ្វេនៗ ក៏លាន់មាត់ បែបនេះដែរ ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីព្រឹក ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ ហ្វេនៗ ក៏ដូចជាពុកម៉ែ បងប្អូន ជាច្រើន ពិតជាបានស្តាប់រួចហើយ នូវបទចម្រៀងមួយបទ ដែល តន់ ចន្ទសីម៉ា បានប៉ះ ជាមួយ ខេម ពិតជាប្លែក និងចាប់អារម្មណ៍ បទនេះ មានចំណងជើងថា “កំពូលអ្នកជិតខាង” ដែលជាការ និពន្ធ Melody និងទំនុកច្រៀង ដោយ យឹម តាស្រង់ រួមនិងនិពន្ធបទភ្លេង ដោយ ប្រុស ម៉ៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្តពីបទនេះ ខាងផលិតកម្ម បានចេញទៀត ក្រោមចំណងជើងថា “ប្តឹងប៉ូលិស” ដែលជាការ និពន្ធMelody និងទំនុកច្រៀង ដោយ យឹម តាស្រង់ រួមនិង និពន្ធបទភ្លេង ដោយ សាក់ ធារិទ្ធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមិនទាន់ចប់ទេ លុះមកដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១ អ្នកទំាងពីរបានជួបគ្នាម្តងទៀត ជាលើកទី៣ ក្នុងបទ “ជិះយន្តហោះទៅហូបគុយទាវ”។ បទនេះ ក៏ជាការពិន្ធ Melody និងទំនុកច្រៀង ដោយ យឹម តាស្រង់, និពន្ធបទភ្លេង ដោយ ប្រុស ម៉ៅ និងដឹកនាំសម្តែង ដោយ Run Sokheng។

ឈ្លោះគ្នាបីថ្ងៃមិនអស់ចិត្ត លុះមកដល់ ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ អ្នកទំាងពីរបានប៉ះគ្នា ជាលើកទី៤ ក្នុងបទ “ឈ្លោះគ្នា” តែម្តងនេះ ឌឺគ្នានៅខាងក្រៅម្តង តាំងពីដើមដល់ចប់ ល្អមើលណាស់។

ឈ្លោះចុះ ឈ្លោះឡើង ដូចហ្វេនៗ ថាឲ្យមែន គឺអ្នកទំាងពីរស្រឡាញ់គ្នាបាត់ ក្នុងបទចម្រៀង “ដុល្លារមានប្ញទ្ធិ” ដែលជាការ និពន្ធMelody និងទំនុកច្រៀង ដោយ យឹម តាស្រង់ រួមនិង និពន្ធបទភ្លេង ដោយ លាង ស៊ានលីន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយបទនេះពិតជាពីរោះរណ្តំ ប្លែក គួរឲ្យចាប់អារម្មណ៍ទៀតហើយ សូម្បីតែមហាជនប្រុសស្រី ក្មេងចាស់ ក៏លាន់មាត់សរសើរដែរថា ៖

បទក៏ពិរោះ កន្លែងថត ទេសភាពក៏ស្អាត ស្រឡាញ់ អាយដល ទាំងពីរ, អ៊ីចឹងហើយ យើងអត់ចូលដណ្ដឹងគេ គេការចោលហើយ, ចុមឈ្លោះគ្នាសុខៗ ម៉េចមកញ៉ែគ្នាណាទៀតហើយ,ឡូយហ្មងបង មួយគូនេះសមគ្នាណាស់, Wow ទេសភាពស្អាត បទក៏ពីរោះដែរ, សុំសរសើរអ្នកនិពន្ធហើយ ម្ដេចពូកែនិពន្ធបទឲ្យអ្នកចម្រៀង ច្រៀងបានពីរោះសឹងគ្រប់បទហ្មងហើយនេះ, ឆ្ងាញ់ត្រង់ អា!អេ!អេ!អេ!អេ!!…..ហ្នឹងហ្មង។

ព្រមទំាងនៅមានការលើកសរសើរ និងពេញចិត្តជាច្រើនទៀត ចំពោះ អ្នកនិពន្ធ និងតារាចម្រៀង ក្នុងបទនេះ ពិតជាពីរោះជាប់ចិត្តមែន។ តោះកុំឲ្យខាតពេលយូរ សូមពុកម៉ែ បងប្អូន ចូល ស្តាប់ និងទស្សនាទំាងអស់គ្នា ៖

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021