រ៉េបអេមណាស់ ! ពិតជាមិនធម្មតាមែន បទ “ហួសសម័យ” និង “GANG GANG” អាចអង្រួញបេះដូង G-Devith បាន ដល់ថ្នាក់ហ៊ាន ទំលាយអារម្មណ៍ បែបនេះ ថា…(មានវីដេអូ)

កាលពីព្រឹក ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២១ ខាងផលិតកម្មរស្មី ហង្សមាស បានបញ្ចេញ បទចម្រៀងមួយបទ សម្រាប់ តារាចម្រៀង ខេមរៈ សិរីមន្ត ក្រោមចំណងថា “ហួសសម័យ” ដែលជាការ និពន្ធទំនុកច្រៀង ដោយ ខេមរៈ ភារុណ ព្រមទំាង និពន្ធបទភ្លេង និង សម្រួលតន្ត្រី ដោយ Avid Steinberg។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្តាប់ចប់អ្នកគាំទ្រ សិរីមន្ត សរសើរ ព្រាត ថា ៖ បង្កប់ន័យល្អណាស់ ដាស់តឿនដល់កូនខ្មែរយើងមួយចំនួនតូច, ចុម អាយដលឥឡូវ ចេះរ៉េបទៀត ឡូយម៉្លេះ ហើយពីរោះណាស់, ភ្លេងឡូយ ហើយអ្នកច្រៀង ពីរោះទៀត, ពីរោះណាស់ អត្ថន័យល្អ, wow រ៉េបសា​ហា​វ ជាង DJ ទៀត, ឡូយកប់ស៊េរី ប្លែកសាហាវ ផ្ទុះទៀតហើយ ហើយបានអប់រំទៀត នេះហើយ អាយដល ខ្ញុំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកដល់ព្រឹកថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ខាងផលិតកម្ម Galaxy Navatra ក៏បានបញ្ចេញចម្រៀងមួយបទដែរ ឲ្យ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ក្រោមចំណងជើងថា “GANG GANG” ពិសេស និពន្ធបទភ្លេង និងទំនុកច្រៀង ដោយ សុវត្ថិ សិរីវុឌ្ឍ ដែលជាកូនប្រុសរបស់ខ្លួនថែមទៀត និង សម្រួលបទភ្លេង ដោយ Grimes។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយបទនេះ ពិតធ្វើឲ្យផ្អើលអស់ហ្វេនៗ ហើយពួកគាត់ក៏បាននិយាយថា ៖ WOW! អ្នកចម្រៀងទាល់តែមានគ្រប់បែបចឹងបានគេហៅថាខ្លាំង, រ៉េបឡូយទៀត អាយដលខ្ញុំ, ប្លែកណាស់បទនេះ wow idol រ៉េបឡូយណាស់, ប្លែក​អារម្មណ៍តែម្តងហើយ អាយដល, ពីរោះគ្រប់បទហើយបងសុវត្ថិ តាំងពីកាសែត រហូតយូធូប នៅតែពីរោះ, ប្រឡូកក្នុងវិស័យរ៉េបម្តង អោយក្មេងៗដឹងថា ជើងចាស់ខ្លាំងម៉េច ​សូមអោយមានបទបែបនេះអោយច្រើន។

ស្តាប់បទទំាងពីរ នេះចប់ភ្លាម ក៏បានអង្រួញបេះដូង តារាចម្រៀងរ៉េប វ័យក្មេង ដ៏ល្បីម្នាក់ គឺ ងួន ចាន់ដេវីត (G-Devith) ពេញចិត្តយ៉ាងខ្លាំង ហើយក៏បានពោលពាក្យមួយឃ្លា ដ៏គួរឲ្យចាប់អារម្មណ៍ថា “ហួសសម័យ + GANG GANG = ខ្ញុំបកទៅរកស៊ីបញ្ជូលភ្លេងទូរស័ព្ទវិញ”។

Leave a Reply