អូស្ត្រាលី៖ កាលពីពេលថ្មីៗនេះ បុរសម្នាក់មានឈ្មោះថា Brent Shannon និងបងថ្លៃរបស់លោក ដែលមានអាជីពជាអ្នកជីកមា ស បានរកឃើញរ៉ែមា សចំនួនពីរដុំធំៗ។
រ៉ែមា សទាំងពីរដុំនោះ មានទម្ងន់សរុបចំនួន៣.៥គីឡូក្រាម និងមានត ម្លៃរហូតដល់ទៅ៣៥០,០០០ដុ ល្លារអូស្ត្រាលី (ប្រមាណ២៥០,០០០ដុ ល្លារអាមេរិក)។ ហើយវាត្រូវគេប្រើម៉ាសុីនដើម្បីជីក និងប្រទះឃើញក្នុងថ្ងៃតែមួយ
ដែលមានទីតាំងស្ថិតនៅក្បែរទីប្រជុំជន Tarnagulla ក្នុងរដ្ឋ Victoria ប្រទេសអូស្ត្រាលី។ គួររម្លឹកផងដែរថា កាលពីខែមករា ឆ្នាំ២០១៣កន្លងទៅនេះ ក្រុមអ្នករុករក បានរកឃើញដុំមា សមួយមានទម្ងន់៥,៥គីឡូក្រាម ដែលកប់ក្រោមដី
ជម្រៅ៦០សង្ទីម៉ែត្រ នៅខាងត្បូងទីប្រជុំជន Tarnagulla ផងដែរ។ ហើយអ្នកជំនា ញបានឲ្យត ម្លៃទៅកាន់មា សមួយដុំនោះ យ៉ាងហោចណាស់ចំនួន៣០០,០០០ដុល្លារអាមេរិកឯណោះ៕