Connect with us

ដើមទំព័រ

ផ្អេីលពេញ ស្ទឹងមានជ័យ បុរសម្នាក់ជិះម៉ូតូ បញ្ច្រាសប៉ះគេ ប៉ូលីស ស្រែកថា ចោរ ខឹងខ្លាំង រត់រកវាយប៉ូលីស ដល់ថ្នាក់សួរថា «ហែងផ្កាយម៉ាន» …! (មានវីដេអូ)

មហាជននៅក្នុងបណ្ដាញសង្គម កំពុងផ្ទុះការចាប់អារម្មណ៍ ទៅលើហេតុការណ៍មួយ ដែលបានកើតឡើងនៅចំណុចក្បែរស្ពានអាកាសស្ទឹងមានជ័យ ដោយបុរសម្នាក់បានជិះម៉ូតូបញ្រ្ចាសទិសហើយ បែជាស្រែកឡូឡារករឿង ចង់វាយសមត្ថកិច្ច ថែមទាំងគំរាមដកស័ក្កិសមត្ថកិច្ចចោលទៀតផង។

រឿងហេតុមួយនេះ បានកើតឡើងនៅវេលាម៉ោង ១ និង ៤០ នាទីរសៀល ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ២១៧ កែងនិងផ្លូវ ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ចចរាចរណ៍ នៅទីតាំងកើតហេតុ បានឱ្យដឹងថា ដើមឡើយ មានបុរសម្នាក់ ជិះម៉ូតូស្មាសរីវ៉ូពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1-BG 5792 ធ្វើដំណើរទិសដៅពីកើតទៅលិចបម្រុងនិងបត់ឆ្វេង ពេលឃើញកម្លាំងសមត្ថកិច្ច ស្រាប់តែបុរសរូបនេះបានបត់ត្រលប់ក្រោយ និងជិះបញ្រ្ចាសទិស បណ្តាលឱ្យដួលម៉ូតូ តែមិនបណ្តាលឱ្យរងរបួសនោះទេ។

ក្រោយកើតហេតុការណ៍នេះឡើង សមត្ថកិច្ចបានដើរទៅសួរនាំ ស្រាប់តែបុរសខាងលើ បញ្ចេញកាយវិការច្រង៉េងច្រង៉ាង ថែមទាំងចង់ដាល់សមត្ថកិច្ច និងគម្រាមដកស័ក្កិចោលទៀតផង ដែលបង្ករជាការភ្ញាក់ផ្អើលដល់មហាជននៅចំណុចកើតហេតុ។

ក្រោយប្រើពាក្យសម្ដីទ្រគោះបោះបោក លាយឡំនិងកាយវិការច្រង៉េងច្រង៉ាង ដាក់សមត្ថកិច្ចចរាចរណ៍ បច្ចុប្បន្ន បុរសខាងលើ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរនិងចាត់ការតាមនិតិវិធី៕

សូមទស្សនាវីដេអូនៅខាងក្រោម ៖

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021