Connect with us

ដើមទំព័រ

សាហាវមែន សិស្សកូរ៉េ ខាងជេីង ម្នាក់ត្រូវ កាត់ទោស ប្រ.ហា.ជី.វិ.ត ពី លោក គីង ជុងអ៊ុន ដោយសារតែ លួ.ចនាំរឿងនេះចូលស្រុក…!

បុរស​សញ្ជាតិ​កូរ៉េ​ខាង​ជើង​ម្នាក់ ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត ក្រោយ​រក​ឃើញ​ថា​រូប​គេ​បាន​លួច​នាំ​យក​វីដេអូ​ចម្លង​រឿង «Squid Game» របស់​កម្មវិធី Netflix ចូល​ក្នុង​ប្រទេស។

តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន Daily Mail បាន​ឱ្យ​ដឹង​ថា ជន​ដែល​លួច​នាំ​រឿង​ខុស​ច្បាប់​នោះ គឺ​ជា​សិស្ស​ម្នាក់ ដែល​បាន​វិល​ត្រឡប់​ពី​ប្រទេស​ចិន

ហើយ​ក៏​បាន​លួច​កូពី​រឿង​ភាគ​កូរ៉េ​ខាង​ត្បូង​ដ៏​ល្បី​លើ Netflix មួយ​នេះ​ក្នុង USB របស់​លោក។ ទោះ​ជា​យ៉ាង​ណា ក្រោយ​ធ្វើ​ការ​លក់​វីដេអូ​រឿង​កូពី​ទៅ​មនុស្ស​មួយ​ចំនួន​ទៀត

រួម​ទាំង​សិស្ស​រួម​សាលា​ជាមួយ​គ្នា​ផង​នោះ រូប​គេ​ក៏​ត្រូវ​បាន​ចាប់​បាន​ដោយ​ខាង​ភ្នាក់ងារ​ត្រួត​ពិនិត្យ​​ប្រចាំ​ប្រទេស។

ការ​ឃាត់​ខ្លួន​សិស្ស​ប្រុស​រូប​នេះ គឺ​បាន​ធ្វើ​ឡើង​នៅ​ខេត្ត North Hamgyong ដែល​ជា​ខេត្ត​មាន​ព្រំ​ប្រទល់​ជាមួយ​ប្រទេស​ចិន៕

ប្រភព៖ Daily Mail

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021