ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីលោក អេដ វីន ដែលជាតួងអង្គឯកប្រុស នៅក្នុងរឿង សព្វសិទ្ធ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងស្រទាប់មហាជន និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសទាំងម្តង ដោយសារតែភាពស្រស់សង្ហា និងសមត្ថភាពសម្តែងបុិនសប្រសប់របស់លោកតែម្តង។យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ស្រាប់តែមហាជនបានផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានឃើញលោក អេដ វីន កោរសក់ បង្កជាការចាប់អារម្មណ៍ពាសពេញបណ្តាញហ្វេស ប៊ុកតែម្តង។
ជាក់ស្ដែងតែយោងតាមគណនីហ្វេស ប៊ុក របស់ភរិយាតារារូបនេះ បានបង្ហាញពីមូលហេតុ ដែលនៅពីក្រោយការសម្រេចចិត្តកោរសក់របស់លោក នោះគឺបណ្តាលមកពីការរមាស់ក្លៀករបស់ខ្លួន រួចចង់សាកល្បងប្រើឡាម ចង់ដឹងថា តើវាមុតឬយ៉ាងណា។ ក្រោយពីបានដឹងនូវមូលហេតុនេះភ្លាម ស្រាប់តែពួកហ្វេនៗរបស់លោក អេដ វីន បានបង្ហោះសារចូលComment សម្តែងមតិជុំវិញមូលហេតុនេះ ដោយអ្នកខ្លះបាននិយាយថា (ហេតុអ្វីបានជា Idol ធ្វើដូច្នេះ)ភ្លាមៗនោះ ស្រាប់តែ ភរិយារបស់លោក អេដ វីន បានបង្ហោះសារ ចាក់ដោតផ្ញើដល់អ្នករិះគន់មួយចំនួនជុំវិញមូលហេតុនៃការកោរសក់របស់លោក អេដ វីន
ដែលជាប្តីរបស់ខ្លួនយ៉ាងដូច្នេះថា៖Post មួយកុំឲ្យគេជេច្រើនពេក ! កោរមិច អត់សក់មិច តែគេស្អាត ចង់កោរមួយជំហៀង ទុកមួយជំហៀង ក៏គេមិនខឹងដែរ 🤣🤣🤣 នាក់ឯងកោរគេអត់សូវខឹងទេ តែfan គេខឹងឯង ពេញនឹង ! អត់សក់ចឹងក៏ល្អដែរ កុំអោយទៅណាគេក៏សសើរតែប្តី ចាំមើលដើរទៅណាមកណាគេសសើរគាត់ទៀតអត់!!! គ្រាន់ប្តីគេស្រលាញ់គេខ្លាំងខុសដែរ😩😩😩៕ប្រភព៖khmerload