គ្រូពេទ្យចុះយកសំណាកសិស្សសាលា២កន្លែងដែលមានឪពុកម្តាយធ្វើការនៅក្លឹបកម្សាន្ត N8

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាលារៀនចំនួន ៤ នៅរាជធានីភ្នំពេញ ក្រសួងអប់រំផ្អាកការសិក្សា ហើយចុះយកសំណាក​សាលារៀនចំនួន ២ គឺសាលាវិទ្យាល័យហ៊ុនសែនភ្នំពេញថ្មី និងសាលា SIS។ បើតាមប្រធានមន្ទីរអប់រំរាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត បានឲ្យដឹងថា ក្រសួងបានប្រកាសផ្អាកសាលារៀននៅរាជធានីភ្នំពេញ ចំនួន ៤ ទីតាំង ដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កម្ភៈ ហើយចុះយកសំណាក ២ ទីតាំង ដោយសារតែសាលាទាំង២នេះមានកូនដែលមានឪពុកម្តាយធ្វើការនៅក្លឹបកម្សាន្ត N8ដែលជាគោលដៅដែលត្រូវយកសំណាកទៅធ្វើតេស្ត។ ចំណែកសាលា២ទៀតក្រសួងនៅមិនទាន់ពិនិត្យទេដោយសារអ្នកជាប់ព័ន្ធនៅមិនទាន់ដឹងលទ្ធផលតេស្តយ៉ាងណានៅឡើយទេដោយគ្រាន់តែផ្អាកការសិក្សាបណ្តុះអាសន្ននិង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រៀនតាមអនឡាញ។ សាលាចំនួន៤ដែលបានផ្អាកដំណើរការសិក្សានោះរួមមានសាលាឯកជនចំនួន២និងសាលារដ្ឋចំនួន២សាលារួមមានវិទ្យាល័យហ៊ុនសែនភ្នំពេញថ្មី សាលាបឋមសិក្សាកូលាបទី១ សាលាអន្តរទ្វីបអាមេរិកាំងសាខាចាក់អង្រែរាជធានីភ្នំពេញ និងសាលាអេស អាយ អេសនៅសាខាផ្សារដើមគ។ ទោះបីជាយ៉ាងណាក៏ដោយក្រសួងអប់រំយុវជននិង
កីឡាបានណែនាំឲ្យបុគ្គលិកមាតាបិតាអ្នកអាណាព្យាបាលនិងសិស្សានុសិស្សសាលាបឋមសិក្សាកូលាបទី១ និងសាលាអន្តរទ្វីបអាមេរិកាំង​សាខាចាក់អង្រែរាជធានីភ្នំពេញមេត្តាតាមដានសុខភាពផ្ទាល់ខ្លួនក្នុងករ ណីនៃការសង្ស័យសូមទំនាក់ទំនងទៅសេវាសុខាភិបាលជាបន្ទាន់។ ក្រៅពីនេះក្រសួងអប់រំក៏បានប្រកាសផ្អាកដំណើរការសិក្សាសាលារៀនចំនួន៣ទីតាំងទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅខេត្តកណ្តាលរួមមានអនុវិទ្យាល័យឫស្សីជ្រោយ សាលាបឋមសិក្សារហ៊ុនសែនឬស្សីជ្រោយស្រុកស្អាង និងអនុវិទ្យាល័យឬស្សីស្រុកស្រុកកៀនស្វាយខេត្តកណ្ដាល។ គួរបញ្ជាក់ថារហូតមកដល់ថ្ងៃទី២២កម្ភៈនេះមានទីតាំងចំនួន២៣កន្លែងហើយត្រូវបានផ្អាកនិងបិទដំណើរការដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កម្ភៈក្នុងនោះមានសាលារៀនផងដែរ៕ប្រភព៖កម្ពុជាថ្មី

Leave a Reply