ពិបាក​​ទ្រាំនិងពាក្យគេថាធាត់​ទៅ​ចាស់​​ អាក្រក់​ ​​​​ធាត់​​​​ហើយ​​ខ្មៅ​​ទៀត កុសុម៉ា ខំហាត់ប្រាណ រហូតប្ដូរបានរូបរាថ្មី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ សុភ័ក្រ កុសុម៉ា ជាតារាស្រីពហុជំនាញ ដែលមានសមត្ថភាពខ្ពស់សម្បូរបែបទាំងការច្រៀង និងជាពិធីការិនី​ពូកែ​វោហាស័ព្ទ ប្រសព្វខាងកំប្លែងស្ងួតជាមួយនឹងកាយវិការដ៏ក្រមិចក្រមើម។

តួយ៉ាង បើងាកទៅមើលពីសម្រស់របស់តារាស្រីសម្បុរស្រអែមរូបនេះវិញឃើញថា មានភាពទាក់ទាញពី​មួយថ្ងៃទៅ​មួយ​ថ្ងៃ ជាមួយនឹងការតុបតែងខ្លួនដ៏លេចធ្លោបែបស៊ីវិល័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងគ្នានេះផងដែរ បើក្រឡេកទៅមើលរូបរាងនាងកាលពីប៉ុន្មានខែមុនៗ​ តារាស្រីរូបនេះមានសាច់ឈាម​យ៉ាង​ទ្រលុកទ្រលន់ ធ្វើឲ្យនាងទទួលបានពាក្យបង្អាប់ខ្លះៗពីមនុស្សជុំវិញខ្លួន រហូតធ្វើឲ្យនាងទ្រាំលែងបាន​សុខចិត្ត​ឆ្លៀត​ពេល​រត់ទៅហាត់ប្រាណ និងតមអាហារស្ទើររាល់ថ្ងៃតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតមកទល់នឹងពេលនេះជាមួយនឹងការខិតខំប្រឹងប្រែង តស៊ូអត់ធ្មត់រយៈពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ ធ្វើឲ្យនាង​ពិត​ជាអាចសម្រេចបំណងមែន ហើយថែមទាំងបង្ហាញអារម្មណ៍ខ្លះៗទៅកាន់អ្នកមើលងាយ ព្រមទាំងលើកទឹកចិត្ត​ដល់​អ្នកមានរាង​ធាត់ៗយ៉ាងដូច្នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ពិតជាពិបាកទ្រាំនូវពាក្យដែលគេមើលងាយនិយាយចំៗ ថាធាត់ម៉េះ ធាត់ទៅចាស់ម៉េះ អាក្រក់ណាស់ ទៅណាគេសើចពីមុខពីក្រោយ សំខាន់ឆ្ងាញ់ត្រង់ថាធាត់ហើយខ្មៅទៀត ពាក្យ​ទាំងអស់នេះហើយទើបធ្វើអោយខ្ញុំអាចយកឈ្នះពីការអត់ឃ្លានបាន ខ្ញុំមិនខឹងអ្នកទេ មានតែអរគុណអ្នកថែម បើមិនមានអ្នកថាអោយទេប្រហែលខ្ញុំ ៦០គីឡូហើយមើលទៅ មានតែខ្លួនឯងទេដែលធ្វើឲ្យយើង​សម្រេចគោល​បំណងបាន ហើយគ្មានការជោគជ័យណាបានដោយស្រួលនោះទេ។ ខ្ញុំសុំលើកទឹកចិត្តអ្នកធាត់ៗគ្នាយើងណា»៕

សូមទស្សនារូបភាពខាងក្រោមនេះ​៖

Leave a Reply