សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ តារាចម្រៀង ដ៏ល្បីឈ្មោះ ប្រចាំផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុសម្នាក់ ដ៏គួរឲ្យស្រឡាញ់ ដែលមានឈ្មោះថា អុឹង បញ្ញាបុត្រ ហៅឆលី នោះ ពិសេសនោះ គឺមានថ្ពាល់ខួច ដូចប៉ាៗ ថែមទៀតផង។
បច្ចុប្បន្នតារាចម្រៀងស្រី រូបនេះកំពុងសាងសុភមង្គល យ៉ាងមានក្តីសុខជាមួយក្រុមគ្រួសារដ៏តូចមួយរបស់ខ្លួន។ កញ្ញា និងស្វាមី បើទោះជារវល់ការងារខ្លាំងយ៉ាងណាក៏ដោយ ក៏មិនដែលភ្លេចហើយ សម្រាប់ផ្តល់វេលាដ៏មានតម្លៃជូន ឆលី ដើរលេងតាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ។
ហើយថ្មីៗនេះទៀត នាថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០ ឱក សុគន្ធកញ្ញា បានប្រកាសដំណឹងល្អមួយ សម្រាប់ ឆលី ដោយបញ្ជាក់យ៉ាងច្បាស់ថា “ផ្ទះ Charlie ជិតបាននៅហើយ យ៉ាងតិច ប្រហែលជាជាងមួយឆ្នាំអីទៀតទេ ព្រោះDaddy កំពុងរៀបចំ”។
ងាកមករឿងដ៏គួរឲ្យចាប់អារម្មណ៍មួយទៀត នាថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ នេះតែម្តង គឺ ឲ្យតែថតរូប ឆលី មិនដែលនៅស្ងៀមឡើយ ដល់ថ្នាក់ ឱក សុគន្ធកញ្ញា គ្រឺតកូនពេល ក៏និយាយថា “ឥឡូវនេះរឿងដែលពិបាកបំផុតនោះ គឺសុំថតរូបជាមួយប្រុសក្មេងនេះតែម្ដង។ មកចូលរួមពិធីមង្គលការនៅបាត់ដំបង”។
ឃើញបែបនេះ ភ្លាម សូម្បីតែហ្វេនៗ ក៏លាន់មាត់ដែរថា ៖ ទាល់តែអ្នកមានកូនទើបយល់, មើលសកម្មភាពទៅឡើងរពឹស, ស្អប់ប្រុសក្មេងណាស់, ស្រស់ស្អាតណាស់ ប៉ុន្មានប៉ុស្តិ៍នេះ, កុំភ័យប៉ាម៉ាក់ចាំអូនថតអោយ, ស្រឡាញ់ ឆលី ពេញបេះដូង។
តោះកុំឲ្យខាតពេលយូរ សូមទស្សនារូបភាព ស្អាតៗ ខាងក្រោមនេះ ទំាងអស់គ្នា