ហ្វេនៗ ក៏ដូចជាទស្សនិកជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកនាង សុឹម សូលិកា នោះ ដែលជា ពិធីការិនី និងជាតារាសម្តែងស្រី ដ៏ល្បីឈ្មោះម្នាក់ ដែលគ្រប់គ្នា មិនដែលមើលរំលង ឡើយ ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ មកដល់សព្វថ្ងៃនេះ។ក្រៅពីវិស័យសិល្បះ បើងាកមកមើលជីវិតក្នុងគ្រួសាររបស់ សូលិកា វិញ ក៏មិនធម្មតាឡើយ ដោយ តារាស្រីរូបនេះ កំពុងសាងសុភមង្គល យ៉ាងកក់ក្តៅជាមួយ ក្រុមគ្រួសារដ៏តូចមួយរបស់ខ្លួន មើលទៅពិតជាពោរពេញដោយក្តីសុខ ខ្លាំងណាស់។
យ៉ាងណាមិញ នៅថ្ងៃនេះផងដែរ អ្នកនាង បានបង្ហោះសារចាប់អារម្មន៌មួយថា សួស្ដីថ្ងៃអាទិត្យមានកូនតិច រឺមានកូនច្រើន រឺក៏គ្មានកូនសោះគឺមិនប្រាកដថាយើងមានក្ដីសុខណាស់ រឺ គ្មានក្ដីសុខនោះទេ ។តាមការសង្កេត កន្លងមករបស់ខ្ញុំផ្ទាល់ ខ្ញុំយល់ថា…ជីវិតគ្រួសារដែលមាន សុភមង្គល គឺចាំបាច់ត្រូវមាន សមត្ថភាព លទ្ធភាព ជីវភាព និងការទទួលខុសត្រូវផង ។ ( កូនច្រើន តែខ្វះខាត ក៏មិនស្រួលដែរ មួរម៉ៅពេញផ្ទះ )បើគ្រាន់តែមើលឃើញរូបភាពប៉ុន្មានសន្លឹកដែលខ្ញុំផុស អ្នកអាចគិតថាងាយៗ ស្រួលៗ ហុឺហា ក៏ប៉ុន្តែ នៅពីក្រោយភាពជោគជ័យទាំងនេះគឺមិនមែនជាការងាយស្រួលនោះឡើយ ។ចូលគេងពេលអាធ្រាត ភ្ញាក់ពីដំណេកម៉ោងទាបភ្លឺធ្វើការលើសម៉ោង លើសកំលាំង ឆ្លៀតពេលទៅសាលារៀនសូត្របន្ថែមទៀត ។បាយទឹកមិនទៀងទាត់ សំរាកមិនគ្រប់គ្រាន់ យកជីវិតធ្វើដើមទន់ ប្រឹងប្រែង តស៊ូ អត់ធ្មត់ ផ្ចិតផ្ចង់ ស្មោះត្រង់ ។ប្រាក់ចំណូលប្រាក់ចំណាយ (ចាំបាច់ & មិនចាំបាច់)ប្រាក់សន្សំម្នាក់ៗខំណាស់ ប្រឹងណាស់ ទម្រាំតែមានឱកាសបានរស់នៅ
ប្រកបដោយជីវភាពល្អសមរម្យ មានសេចក្ដីសុខ សុភមង្គល ។(មិនមែនចេះសិល ចេះជប់នោះទេ)ជីវិតជាកូនកំព្រាឳពុកដូចគេឯងមួយចំនួនដែរ ខ្ញុំសូមចែករំលែកបទពិសោធដល់មិត្តទាំងអស់ ផ្ដល់កំលាំងចិត្ត អោយចេះតស៊ូ រឹងមាំឡើង កុំអស់សង្ឃឹម កុំបោះបង់ការប្រឹងប្រែង កុំរំពឹងចាំសុំលុយអ្នកណាអោយសោះ ព្រោះថាយើងក៏ពិបាក គេក៏ពិបាកដែរ ហើយមនុស្សយើងមានភាពទទួលខុសត្រូវរៀងខ្លួន ។បើយើងលោភលន់ យើងសំលឹងចង់បានទ្រព្យសម្បត្តិដូចអ្នកដ៏ទៃ តែយើងគ្មានលទ្ធភាពគ្រប់គ្រាន់ទេ នោះនិងធ្វើអោយយើងក្លាយទៅជាមនុស្សច្រណែនគេ ខឹងគេ ស្អប់គេ ព្រោះតែមិនសមបំណងរបស់ខ្លួនឯងដែលភ្លឺតភ្លើន ។_________________នឹកដល់ពុកអាណិតដល់ម្ដាយណាស់Bopha Somangchhom