Connect with us

កំសាន្ត&ប្លែកៗ

ចូលរួមសោកស្តាយផង!! អ្នកនាង ខាត់ សុឃីម បង្ហោះសារយ៉ាងក្តុកក្តួល ក្រោយសមាជិកគ្រួសារបានបា ត់ប ង់ជី វិត ដោយសារតែជំងឺកូវីដ-១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាពិសេសអ្នកលេងលើបណ្ដាញសង្គមមានការស្លុ.តចិត្តជាខ្លាំង ដោយនៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ នេះ គេបានឃើញ តារាស្រី ខាត់ សុឃីម បង្ហោះសារយ៉ាងរំជួលចិត្ត ដោយប្អូនថ្លៃស្រីជាទីស្រឡាញ់របស់អ្នកនាង ត្រូវជាភរិយារបស់ប្អូនប្រុសបង្កើតរបស់អ្នកនាងគឺ លោក ខាត់ យៃ បានបាត់បង់ជីវិតយ៉ាងរហ័សក្នុងវ័យទើបតែ ៣១ ឆ្នាំ ចាកចោលស្វាមីជាទីស្រឡាញ់ និងកូនទាំងពីរ នៅថ្ងៃទី ១៣ ខែតុលា ឆ្នា ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះ អ្វីដែលធ្វើឱ្យក្រុមគ្រួសារសាច់ញាតិ មិត្តភក្តិ និងមហាជន កាន់តែមានការសោកស្ដាយអាឡោះអាល័យយ៉ាងខ្លាំង និងមានការខ្លោចចិត្តអាណិតជាពន់ពេក ចំពោះមរណភាពរបស់ប្អូនថ្លៃស្រីរបស់ តារាស្រីរូបនេះ ព្រោះតែនាងទើបតែបានសម្រាលកូនបាន ៤ ថ្ងៃ ពោលគឺនៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២១ ហើយ។​ ដោយឡែក បើយោងតាមការបង្ហោះសាររបស់ក្រុមគ្រួសារត្រកូលខាត់បានឱ្យដឹងថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្អូនថ្លៃស្រីរបស់តារាស្រីរូបនេះ ឈ្មោះ លីម ស្រីណែត បានទទួលមរ ណភា ពនៅយប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង ៨:៣០ នាទី ដោយសារតែជំងឺកូវីដ-១៩។ទន្ទឹមនឹងនេះ ក្រោយពីទទួលដំណឹងមរ ណភា ពនេះភ្លាម មហាជនអ្នកលេងបណ្ដាញសង្គម ក៏ដូចជាសិល្បករ-ការិនីជាច្រើន បានសម្ដែងនូវការសោកស្ដាយជាពន់ពេក និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះចំពោះក្រុមគ្រួសារត្រកូលខាត់ផងដែរ៕

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021