Connect with us

កំសាន្ត&ប្លែកៗ

គួរឲ្យអាណិតណាស់!! តារាកំប្លែងជើងចាស់ លោកតា ហ្វុយ ហ្ស៊ូ កំពុង​មានជំងឺធ្ង.ន់ ស្ថិតនៅក្នុងបន្ទប់ព្យាបាល ICU…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានី​ភ្នំពេញ ៖ មុននេះបន្តិចអ្នកគាំទ្រ អតីតតារាកំប្លែងជើងចាស់ លោកតា ពុយហ្សូ ហាក់មានការតក់ស្លុតយ៉ាងក្រោយពីផេកសិល្បករកម្ពុជា បានបង្ហោះព័ត៌មានឱ្យដឹងថា លោកតា ពុយហ្សូ បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរសារជាថ្មី និងកំពុងទទួលការសង្គ្រោះបន្ទាន់នៅបន្ទប់ ICU។ តាមការបង្ហោះនៅលើផេកសិល្បករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា តារាកំប្លែងជើងចាស់លោក ស៊ូ សាវ៉ាង ហៅ លោកតា ពុយហ្សូ បច្ចុប្បន្នមានអាយុជិត ៨០ ឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយលោកតាត្រូវបានធ្លា.ក់ខ្លួនឈឺជាទម្ងន់សារជាថ្មី បន្ទាប់ពីលោកតាធ្លាប់ធ្លា.ក់ខ្លួនឈឺខ្លាំងម្តងហើយកាលពី ១០ ឆ្នាំ នូវជំងឺរបេងម្ដងរួចមកហើយ។ មកដល់ ថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២១ លោកតា ពុយហ្សូ មានជំងឺរលាកសួត និង រលាកតម្រងនោមបានកូនៗបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយមានអាការៈ ក្អក និងហត់ខ្លាំង មានពេលខ្លះក្អកដង្ហក់រហូតចង់ស្ទះម្ដងៗថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំឮកថា លោកតា ពុយហ្សូ ជាតារាកំប្លែងជើងចាស់មួយរូប ដែលមានឈ្មោះបោះសំឡេង ក្នុងអំឡុងឆ្នាំ ១៩៩០ និង ២០០០ ហើយមកដល់ឆ្នាំ ២០០៧ លោកតា ពុយហ្សូ ក៏បានធ្លាក់ខ្លួនឈឺនូវជំងឺជាច្រើនមុខ ដោយមានជំងឺបុសថ្លើមទៀតផង។លោកតា ពុយហ្សូ គឺសិល្បករជើងចាស់មួយរូប ដែលជាព្រឹទ្ធាចារ្យមួយរូបបានចំណាយពេលវេលា កម្លាំងកាយចិត្តជាច្រើន បណ្ដុះបណ្ដាលជំនាញសិល្បៈដល់អ្នកគ្មានទីពឹង និង អ្នកស្រឡាញ់សិល្បៈដោយពុំគិតការតបស្នងថែមទៀតផង៕

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021