Connect with us

កំសាន្ត&ប្លែកៗ

គួរឲ្យសង្វេគណាស់!! ប្អូនស្រីអតីតតារាសម្ដែង សំ តារាវុទ្ធី បានរំលឹកនូវពាក្យសម្ដីចុងក្រោយរបស់លោកមុនផុ.តដ.ង្ហើម យ៉ាងក្តុកក្តួលថា…..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ស្អែកនេះ គឺជាថ្ងៃបុ ណ្យខួបគម្រប់៧ថ្ងៃ នៃសពតារាសម្ដែងល្បីឈ្មោះនៅអំឡុងទស្សវត្ស២០០០ គឺលោក សំ តារាវុទ្ធី ហើយ។ សាច់ញាតិរបស់លោក បានរំលឹកនូវពាក្យសម្ដីរបស់លោកមុន ស្លា.ប់ ទាក់ទងនឹងអាជីពសិល្បៈ និងស្ថានភាពគ្រួសារយ៉ាងសង្វេគ។អ្នកស្រី ហៀក ហ៊ុត ដែលជាប្អូនស្រីបង្កើតរបស់អតីតតារាសម្ដែង សំ តារាវុទ្ធី បានប្រាប់Sabay នៅមុននេះបន្ដិចថា បងប្រុសខ្លួន បាន ស្លា.ប់ ក្នុងវ័យ៥១ឆ្នាំ ដោយសារជំងឺម ហារី កថ្លើ ម និងដុះផ្សិតក្នុងខួ រក្បា ល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រីថា មុននឹងឈឺដេ កដួ លនៅនឹងកន្ទេលរយៈពេល២ឆ្នាំចុងក្រោយ បងប្រុសតែងតែទៅព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ដតាកែវ ហើយពេលបានធូរស្រាលក៏តែងតែឡើងទៅភ្នំពេញ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត និងព្យាបាលជំងឺក្នុងនាមជាសន្ដិសុខឯកជន នៅក្នុងក្រុមហ៊ុនមួយ។អ្នកស្រី ហៀក ហ៊ុត៖ “គាត់(សំ តារាវុទ្ធី) ធ្លាប់បង្កើតក្រុមរាំ ហើយគាត់ជាអ្នកបង្រៀនគេ តែដោយចា ញ់ជើ ងគេ ក្រុមហ្នឹងក៏បិទទៅវិញ ហើយមុន ស្លា.ប់ នេះគាត់ថានៅតែស្រឡាញ់សិល្បៈ និងអាជីពសម្ដែងរបស់គាត់…ហើយចុងក្រោយគាត់ក៏ផ្ដាំឲ្យខ្ញុំជួយមើលថែឪពុក-ម្ដាយជំនួសគាត់ឲ្យបានល្អផង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមអ្នកស្រី ហៀក ហ៊ុត លោក សំ តារាវុទ្ធី មានភរិយាចំនួន២នាក់ ហើយបង្កើតបានកូនប្រុសជាចំណងដៃចំនួន២នាក់ផងដែរ ដោយភរិយាម្នាក់ទទួលបានកូនម្នាក់។ កូនទាំង២របស់លោក ពុំមាននណាម្នាក់មានដុង ឬទេពកោសល្យខាងសិល្បៈដូចរូបលោកនោះទេ។ បុណ្យខួបគម្រ ប់៧ថ្ងៃ នៃសពអតីតតារាសម្ដែង សំ តារាវុទ្ធី នឹងប្រព្រឹត្ដទៅនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នាស្រុកកំណើតរបស់លោក ស្ថិតនៅភូមិជួស ឃុំជីខ្មា ស្រុកទ្រាំង ខេត្ដតាកែវ។ គួរបញ្ជាក់ថាលោក សំ តារាវុទ្ធី បានសម្ដែងនៅក្នុងរឿងមាយើង និងរឿង “ព្រះបាទត្រសក់ផ្អែម” ជាដើម៕

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021