Connect with us

កំសាន្ត&ប្លែកៗ

មិនព្រមរុះរើ!! អ្នកតវ៉ាចំនួន ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកតវ៉ាចំនួន ២នាក់ ដែលមិនព្រមរុះរើសំណង់ប៉ះពាល់នៅមាត់ស្ទឹងសៀមរាប ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ដោយសារមិនព្រមអនុវត្តតាមការសម្រុះសម្រួលរបស់អាជ្ញាធរក្នុងការអនុវត្តគម្រោងកសាងផ្លូវ ៣៨ ខ្សែ ក៏ដូចជាការរៀបចំសោភ័ណភាពនៅតាមដងស្ទឹងសៀមរាប។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណីនេះបានកើតឡើងក្នុងពេលដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយលោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប ចុះអនុវត្តវិធានការរុះរើសំណង់ដែលគ្មានច្បាប់នៅសេសសល់ចំនួន ១០ កន្លែង ស្មើនឹង ១១ គ្រួសារ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងពេលអនុវត្តការងារនេះ មានអ្នកតវ៉ា ២នាក់ (ស្រ្តីម្នាក់) ដែលមិនស្ម័គ្រចិត្តបានចេញធ្វើសកម្មភាពរារាំង មិនព្រមឲ្យក្រុមប្រតិបត្តិការអាចអនុវត្តការងាររបស់ខ្លួនបាន ក៏ត្រូវកម្លាំងសមត្ថកិច្ចនាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ចែងតាមនីតិវិធីច្បាប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងពេលចុះ ប្រតិបត្តិការនេះដែរ លោក លី សំរិទ្ធ បានឱ្យដឹងថា បន្ទាប់ពីបានទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល និងការណែនាំរបស់គណៈកម្មការអន្តរក្រសួង លើការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែ និងគម្រោងកែលម្អដងស្ទឹងសៀមរាប ក្នុងនោះរដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹងជាបន្តបន្ទាប់ ដោយអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានសំណង់ផ្សេងៗនៅលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាប។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីមានការជូនដំណឹងនោះមក មានប្រជាពលរដ្ឋមួយចំនួនធំបានចូលរួមសហការអនុវត្ត និងរុះរើដោយស្ម័គ្រចិត្តស្ទើរអស់ទាំងស្រុងហើយ។ ដោយឡែក ក៏នៅមានប្រជាពលរដ្ឋមួយចំនួនតូច ពុំព្រមរុះរើសំណង់របស់ខ្លួន ដោយរង់ចាំមើលបំណាំគ្នា ថែមទាំងទាមទារឲ្យអាជ្ញាធរខេត្តអនុគ្រោះ និងផ្តល់សំណងដែលលើសពីការសម្រេចរបស់ថ្នាក់ដឹកនាំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអភិបាលរងខេត្តបានបញ្ជាក់ទៀតថា ចំពោះប្រជាពលរដ្ឋដែលរស់នៅលើដងស្ទឹងសៀមរាប ចាប់ពីស្ពាននាគរហូតដល់ស្ពានអង្គរ រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ឲ្យរៀបចំដោះស្រាយគោលនយោបាយជាដី ស្ថិតនៅតំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក ភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ប្រជាពលរដ្ឋដែលត្រូវដោះស្រាយគោលនយោបាយមានសរុប ៤៣១ គ្រួសារ ក្នុងនោះប្រជាពលរដ្ឋបានយល់ព្រម និងចាប់ឆ្នោតទទួលយកដីមានចំនួន ៤២១ គ្រួសារ។ រដ្ឋបាលខេត្តសៀមរាបក៏បានរៀបចំក្រុមការងារជួយសម្រួលក្នុងការរុះរើ និងផ្លាស់ប្តូរទីតាំងថ្មីជូនប្រជាពលរដ្ឋផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាបបានសម្របសម្រួលដល់ការរុះរើសំណង់ និងសំណង់ការ្យផ្សេងៗរបស់ប្រជាពលរដ្ឋដែលទទួលយកដីនៅទីតាំងថ្មី ស្ថិតនៅតំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក នៃភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ស្ទើរតែ ១០០% មានតែប្រជាពលរដ្ឋចំនួន ១១ គ្រួសារ ស្មើនឹង ១០ ខ្នងផ្ទះប៉ុណ្ណោះដែលនៅតវ៉ាមិនព្រមទទួលយកការដំណោះស្រាយគោលនយោបាយដីធ្លីរបស់រដ្ឋ។ ចំពោះករណីនេះ រដ្ឋបាលខេត្តបានជូនដំណឹង និងអញ្ជើញពួកគាត់ ដើម្បីធ្វើការសម្របសម្រួល និងរុះរើដោយខ្លួនឯង ប៉ុន្តែពួកគាត់នៅតែមិនព្រមទទួលយកការដោះស្រាយគោលនយោបាយឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក លី សំរិទ្ធ បានបន្ថែមថា ការដោះស្រាយផលប៉ះពាល់ដែលជាគោលនយោបាយរបស់រដ្ឋ ចំពោះប្រជាពលរដ្ឋដែលរស់នៅលើដីចំណីស្ទឹងសៀមរាប កាលពីគម្រោងស្តារស្ទឹងសៀមរាប ជំហាន១ ឆ្នាំ២០១១ ចាប់ពីស្ពាននាគរហូតដល់ស្ពានក្រវាត់ក្រុងមានប្រវែង ៤,៦០០ ម៉ែត្រ ក៏មាននៅសល់ប្រជាពលរដ្ឋចំនួន ៥ គ្រួសារ ដែលបដិសេធមិនព្រមទទួលយកការដោះស្រាយគោលនយោបាយ ឆ្នាំ២០១១ និងដើម្បីជំរុញការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងគម្រោងកែលម្អដងស្ទឹងសៀមរាបអាចអនុវត្តការងារតាមផែនការដែលគ្រោងទុក រដ្ឋបាលខេត្តនឹងអនុវត្តការរុះរើដោយបង្ខំ ដោយប្រើប្រាស់កម្លាំង និងគ្រឿងចក្រ ក្រោមការដឹកនាំដោយរដ្ឋបាលខេត្ត និងមានការចូលរួមពីតំណាងស្ថាប័នអយ្យការអមសាលាដំបូងខេត្តសៀមរាប ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កងកម្លាំងមានសមត្ថកិច្ចរដ្ឋបាលក្រុង មន្ទីរ-អង្គភាព និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ តទៅ លើការប៉ះពាល់គម្រោងទាំង២ខាងលើ។ អាជ្ញាធរ និងរដ្ឋបាលខេត្តនឹងបន្តអនុវត្តការរុះរើ ចាប់ពីចំណុចស្ពាននាគរហូតដល់ស្ពានក្រវាត់ក្រុង នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបថា ប្រជាពលរដ្ឋដែលរស់នៅលើដីចំណីស្ទឹងសៀមរាប កាលពីគម្រោងស្តារស្ទឹងសៀមរាប ជំហាន១ ឆ្នាំ២០១១ ចាប់ពីស្ពាននាគរហូតដល់ស្ពានក្រវាត់ក្រុង មានប្រវែង ៤,៦០០ម៉ែត្រ បច្ចុប្បន្ននៅសល់ប្រជាពលរដ្ឋចំនួន ៥ គ្រួសារ ដែលបដិសេធមិនព្រមទទួលយកការដោះស្រាយគោលនយោបាយ ឆ្នាំ២០១១ ក្នុងពេលដែលប្រជាពលរដ្ឋ ៦៦៩ គ្រួសារ បានស្ម័គ្រចិត្តទទួលយកគោលនយោបាយជាដីធ្លី នៅទីតាំងថ្មី ស្ថិតនៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាពេលបច្ចុប្បន្ននេះ អាជ្ញាធរខេត្តបានជូនដំណឹង និងអញ្ជើញមកជួបពិភាក្សា ប៉ុន្តែពួកគាត់នៅតែមិនព្រមទទួលយកដំណោះស្រាយគោលនយោបាយ ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន កាលពីឆ្នាំ២០១១ ដដែល៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021