Connect with us

កំសាន្ត&ប្លែកៗ

លើសពីអាណិតក្រោយស្តាប់ លោកស្រី ទ្រី ដាណា Live វីដេអូយប់មិញ ដោយរៀបរាប់ទំាងអួលដើម ក ពេលនិយាយដល់ត្រង់…(មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចផងដែរថា នាថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២១ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “ប៊ុនរឿន ប្រុសស្អាតជ្រោយចង្វារ” បានប្រាប់រឿងមួយ ដែលគ្រប់គ្នាចង់ដឹង ថា “ដឹងការពិតហើយម្ចាស់បណ្តឹងដែលហ៊ានប្តឹង ឧកញ៉ា អ៊ាន សៀវមុី រហូតឈានទៅដល់មានដីកាបង្គាប់ឲ្យនាំខ្លួននោះគឺលោកស្រី ទ្រី ដាណា !!!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មហាជនជាច្រើន ពិតជាមានមន្ទិលសង្ស័យ យ៉ាងខ្លាំង ថាអ្នកណាទៅ ដែលហ៊ានចេញមុខតតាំង ផ្លូវច្បាប់ជាមួយ ស្តេ​ចជេ​ររូប នេះ ព្រោះកន្លងមក គាត់ជេ​រគេឡើងផ្អើលសង្គម តែមិនដែលឃើញមានអ្នកណា ហ៊ានក្អ​ក ជាមួយគាត់ឡើយ តែទីបំផុតភា​ពអំ​ណួត របស់គាត់ត្រូវបានកា​ច់បំ​បា​ក់ដោយច្បាប់ ដែលម្ចាស់បណ្តឹង គឺលោកស្រី ទ្រីដាណា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលមហាជនគ្រប់គ្នា បានស្គាល់យ៉ាងច្បាស់ថា ជាស្ត្រីចិត្តធម៌ តែងតែមានវត្តមាន ចូលរួមរាល់កិច្ចការងារមនុស្សធម៌ផ្សេងៗ ជាក់ ស្តែងបើយោងតាមការសង្កេតកន្លងមក បងប្អូនក៏បានជ្រាបដែរថា លោកស្រី ទ្រី ដាណា គាត់គឺជាស្ត្រីជើងខ្លាំងមួយរូប ផ្នែកជំនួញតាម online ផងដែរ តែមិនដែលឃើញគាត់ជេ​រ អ្នកណាដើម្បីយកល្បីខ្លួនឯងទាល់តែសោះ ផ្ទុយទៅវិញ ឧកញ៉ា អ៊ាន សៀវមុី ក៏ជាអ្នករកសុីតាម online ដែរ តែគាត់និយម យកការជេ​រ ដើម្បីទាក់ទាញភាពល្បីល្បាញរបស់គាត់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះមហាជន បានដាក់រហ័សនាមអោយគាត់ថា ជាស្តេ​ចជេ​រ ប្រចាំប្រទេស ទីបំផុតភ្លេចខ្លួនជេ​រចំ លោកស្រី ទ្រី ដាណា គាត់ក៏នៅតែរក្សាភាពថ្លៃថ្នូរជានិច្ច គឺគាត់មិនជេ​រវិញទេ តែក៏មិនអោយរួចខ្លួនដែរ គឺគាត់បានជ្រើសរើស យកផ្លូវច្បាប់ ដើម្បីដោះស្រាយបញ្ហាជានិច្ច ៕”។

ក្រោយឃើញបែបនេះ លោកស្រី ទ្រី ដាណា ក៏បានស៊ែរផុសនេះ ហើយបន្ថែមយ៉ាងច្បាស់ៗថា “ខ្ញុំសង្ឃឹមលើតុលាការ រកយុត្តិធម៌អោយខ្ញុំ ព្រោះខ្ញុំ មិនចេះជេរ តវិញទេ ខ្ញុំចេះតែរកច្បាប់មកដោះស្រាយ”។

នៅមិនទាន់អស់ទេ ស្រាប់មកដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២១ ប្រហែលម៉ោងជិត៨យប់ គេឃើញ លោកស្រី ទ្រី ដាណា បានធ្វើការ Live វីដេអូ ពាក់ព័ន្ធរឿងនេះផងដែរ ហើយភ្ជាប់សារខ្លីមួយថា “គាំទ្រលុបបំបាត់វប្បធម៌ការឡាយហ្វេសប៊ុកជេ​រតាមប្រព័ន្ធអនឡាញ”។

ខណៈកំពុង Live លោកស្រី ពោលពាក្យទំាងអួលដើម ក ថា “ចុះហេតុអីបានចូលចិត្តយកខ្ញុំទៅជេ​រ ទំាងខ្ញុំមិនដែលស្គាល់សោះ ១ថ្ងៃៗ ខ្ញុំគិតតែពីរកស៊ី ខ្ញុំគិតតែពីដឹកនាំ មនុស្សឲ្យចេះរកស៊ី ចុះហេតុអីបានយកខ្ញុំទៅជេ​រប​ញ្ចោរ សួរថាខ្ញុំមានបេះដូងអត់ បងប្អូន ខ្ញុំក៏ជាមនុស្ស ខ្ញុំក៏ចេះឈឺ អ្នកឯងជេរខ្ញុំថ្ងៃនេះ អ្នកឯងត្រូវតែទទួលនៅថ្ងៃក្រោយ ខ្ញុំអត់ជេ​រតទេ ខ្ញុំសុខចិត្ត ខំាមាត់សង្កត់ចិត្ត

គេថាហាងពេជ្រខ្ញុំលក់របស់ក្លែងក្លាយ លក់របស់ក្លែងក្លា​យ ក៏ខ្ញុំមិនមាត់ គេថាហាងពេជ្រខ្ញុំលក់មិនដាច់ក៏ខ្ញុំមិនមាត់, ខ្ញុំចង់លុ​បបំបាត់វប្បធម៌ជេ​រនេះ ខ្ញុំខ្លាច កូនក្មួយជំនាន់ក្រោយ ដល់គាត់ធំឡើង គាត់សា​ហា​វ ចរឹត ខ្ញុំអត់ចង់ឃើញចរឹតសា​ហា​វបែបហ្នឹងទេ មិនមែនខ្ញុំខ្លា​ចទេ បើខ្ញុំខ្លាច ខ្ញុំអត់ប្តឹងទេ….”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021