Connect with us

កំសាន្ត&ប្លែកៗ

គង់ ចាន់ស្រីមុំ តែងខ្លួនម្ដងនេះឈ្នះអស់មារសត្រូវតែម្ដងមើលតែពណ៌ឈុតទៅដឹងហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីតារាសម្ដែង និង ពិធីការនីល្បីឈ្មោះ គង់ ចាន់ស្រីមុំ ត្រូវបានមហាជនអ្នកនិយមលេងបណ្ដាញសង្គមជាច្រើន មានការចាប់អារម្មណ៍ខ្លាំង ដោយនាងជាអ្នកសិល្បៈមួយរូបដែលនិយមលេងសម្លៀកបំពាក់ Fashion ទាន់សម័យ និង ប្លែកៗជាហូរហែ ។ជាក់ស្ដែងដោយសារ គង់ ចាន់ស្រីមុំ ជាតារាស្រីមួយដួងមានឈ្មោះល្បី ចំពោះការរៀបចំស្ទីលតែងខ្លួនតារាស្រីរូបនេះតែងតែយកចិត្តទុកជាខ្លាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងការជ្រើសរើសម៉ូដសម្លៀកបំពាក់ណាដែលមានលក្ខណៈទាន់សម័យ និង ថ្មីៗដើម្បីជាការទាក់ទាញ និង ជាការបង្ហាញពីភាពទាន់សម័យពេញនិយមនៅក្នុងពេលបច្ចុបន្ននេះ ។ មិនថាតែម៉ូដសម្លៀកបំពាក់នោះទេ សូម្បីតែការផាត់មុខ និង ម៉ូដសក់ក៏តារាស្រីរូបនេះតែងមានការយកចិត្តទុកដាក់ខ្ពស់ដែរ ដើម្បីឱ្យមើលទៅមានភាពស្រស់ស្អាត និង មានទំនុកចិត្តពីស្អាតពីលើដល់ក្រោម ។អ្វីដែលកាន់តែពិសេស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីនេះដែរ គង់ ចាន់ស្រីមុំ ក៏បានបញ្ចេញម៉ូដសម្លៀកបំពាក់ថ្មីមួយទៀត ដែលលើកនេះ ពិតជាមានអ្វីដែលប្លែកមិនឱ្យជាន់ស្ទីលមុនៗនោះទេ ។ ក្នុងម៉ូដរ៉ូបនោះត្រូវបានច្នៃចេញបែបចម្រុះពណ៌ ឆើតស្រស់ ជាមួយនឹងសាច់សខ្ចីបានធ្វើឱ្យសម្រស់របស់អ្នកម៉ាក់សម័យថ្មីរូបនេះកាន់តែស្អាតប្លែក និង ក្មេងស្រស់ដូច ១៨ ឆ្នាំអ៊ីចឹង ៕ប្រភព៖popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021