Connect with us

កំសាន្ត&ប្លែកៗ

បើខ្លាំងចូលមក!! លោក មៀច សុផាន់ណា បន្ដបបួលអ្នកពូកែបាញ់បោះសេរី មកប្រកួតជាមួយសហព័ន្ធ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានបន្ដអំពាវនាវដល់អ្នកចូលចិត្តបាញ់កាំភ្លើង ឬអ្នកបាញ់បោះសេរី និងមានកាំភ្លើងល្អៗប្រើ មកចូលរួមប្រកួតផ្លូវការក្នុងសហព័ន្ធរបស់ខ្លួន ដើម្បីបង្ហាញពីសមត្ថភាពពិតប្រាក និងរួមចំណែកអភិវឌ្ឍវិស័យកីឡានេះ ឆ្ពោះទៅរកប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការថ្លែងបែបនេះបានធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាបាញ់កាំភ្លើងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ក្រោយដំណើរការប្រកួតរយៈពេល ២ថ្ងៃ នៅថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីលានប្រកួត នៃបញ្ជាការដ្ឋានកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ដែលមានកីឡាករ-កីឡាការិនីចូលរួមសរុប ៤០នាក់ដោយធ្វើការប្រកួតលើ ៣វិញ្ញាសា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធានសហព័ន្ធខាងលើបានបើកភ្លើងខៀវជានិច្ច សម្រាប់អ្នកចូលចិត្តកីឡាបាញ់កាំភ្លើង ហើយចង់ចាប់អាជីពកីឡានេះ ព្រមទាំងអ្នកចូលចិត្តបាញ់បោះសេរី ដើម្បីសម្លុត ឬគំរាមគេឯង ដើម្បីធ្វើការប្រកួតដោយស្របច្បាប់ ក្នុងន័យលើកស្ទួយកីឡានេះផង និងចូលរួមលុបបំបាត់បាតុភាពអវិជ្ជមានមួយចំនួន ដែលបង្កឡើងដោយអ្នកកាន់កាំភ្លើង ក៏ដូចជាចូលរួមលុបបំបាត់ការប្រើប្រាស់អាវុធខុសច្បាប់ផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋលេខាធិការក្រសួងមហាផ្ទៃដដែលបាននិយាយថា «ឥឡូវអ្នកដែលចូលចិត្តបាញ់កាំភ្លើង មានកាំភ្លើងល្អ ទំនើប គ្រប់បែបយ៉ាង បើពូកែមែនមកចូលរួមបាញ់ (ប្រកួត) ជាមួយពួកយើងខ្ញុំ កុំទៅបាញ់សម្លុតប្រជាពលរដ្ឋ បាញ់សម្លុតម៉ែក្មេក-ឪក្មេក សម្លុតប្រពន្ធ ឬក៏បង្អួតស្រីស្នេហ៍អីហ្នឹង គឺវាមានតែអន្ដរាយ និងបង្កគ្រោះថ្នាក់ដល់ខ្លួនយើង។ ចឹងនេះជាឱកាសពិតប្រាកដក្នុងការបង្ហាញថ្វីដៃ ឬស្នាដៃ ដើម្បីខ្លួនឯងផង និសង្គមជាតិផង»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមជាមួយគ្នាលោកបានជំរុញឲ្យកីឡាករ-កីឡាការិនីទាំងអស់ ដែលជាកងកម្លាំងមកពីក្រសួង និងស្ថាប័នមានសមត្ថកិច្ច ត្រូវចាប់យកជំនាញនេះឲ្យពិតប្រាកដ ទាំងការហ្វឹកហាត់ និងការប្រកួត ដើម្បីត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ហើយសហព័ន្ធ ក៏កំពុងធ្វើការជាមួយដៃគូ ទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីនាំគ្រូបរទេស និងអ្នកជំនាញ មកបង្ហាត់កីឡាករ-កីឡាការិនីកម្ពុជាឲ្យកាន់តែរីកចម្រើនផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រឡេកមកចាប់អារម្មណ៍លទ្ធផលប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ដែលទើបបញ្ចប់ថ្ងៃនេះវិញ រួមមានវិញ្ញាសា ២២ឡុងខ្លី (២៥ម៉ែត្រ) លេខ១ កីឡាករ ហួត ភ័ស, លេខ២ កីឡាករ សួន សារ៉េត និងលេខ៣ កីឡាករ អឹម សុធារក្ស។ វិញ្ញាសា ២២ឡុងវែង (៥០ម៉ែត្រ) លេខ១ កីឡាការិនី ហែម រ៉ាវី, លេខ២ កីឡាករ កែម សុភ័ណ្ឌ និងលេខ៣ កីឡាករ ផល សុទ្ធថា និងវិញ្ញាសា ៩មម.ខ្លី លេខ១ កីឡាករ ដេត សីហា, លេខ២ កីឡាករ វុង្ស សុខាវ័ន និងលេខ៣ កីឡាករ វុង ពិសី៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021