ថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា នានៅថ្ងៃទី២០ ខែកុម្ភៈនេះ បានចេញសេចក្ដីជូនដំណឹង ស្តីពីការ រឹតបន្តឹងការអនុវត្ដវិធានការ សុវត្ថិភាព សុខភាព សិក្សា នៅតាម គ្រឹះស្ថានសិក្សាសធារណៈនិងឯកជន នៅរាជធានីភ្នំពេញ។
ដោយសេចក្តីជូនដំណឹងបានបញ្ជាក់ផងដែរថា ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ក្រសួងអប់រំ យុវជន និងកីឡា ស្នើគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន រឹតបន្ដឹងការ អនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សា និងវិធានការ «៣ការពារ និង៣កុំ» ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕