នាព្រឹកថ្ងៃត្រង់ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ «Xêê Möm» បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈមានបុរសម្នាក់ឈ្មោះ សន វិសាល បានទទួលមរណភាពចាកចោលមិត្តភ័ក្ដិ បងប្អូនសាច់ញាតិ និងក្រុមគ្រួសារទាំងវ័យក្មេង ពិតជាគួរឲ្យអាសូរណាស់។
ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ឲ្យដឹងដែរថា៖«វាដូចជាលឿនពេកហើយមែនទេ ខ្ញុំស្ទើមិនជឿទេ បងជាអនុប្រធានសាខាដ៏ល្អមានសមត្ថភាពមួយរូប ខ្ញុំគោរពស្រឡាញ់ដូចជាបងប្រុសខ្ញុំចឹង ហេតុអីបងទៅចោលពួកយើងដោយមិនបានលាមួយម៉ាត់ ខ្ញុំទទួលយកមិនបានទេ ខ្ញុំពិតជាសោកស្តាយណាស់ ចំពោះការបាត់បង់អនុប្រធានល្អដូចបង។
ខ្ញុំសូមចូលរួមរំលែកទុក្ខចំពោះគ្រួសារបងផងសូមអោយវិញ្ញណក្ខន្ធបងទៅកាន់សុគតិភពកន្លែងស្ងប់សុខ ខ្ញុំចង់ប្រាប់បងថាទោះបងទៅចោលពួកយើងមែន ប៉ុន្តែពួកយើងនៅតែចង់ចាំអនុស្សាវរីយ៍ដ៏ល្អមួយនេះគ្មានថ្ងៃភ្លេច»។ ក្នុងនោះដែរ បេីយោងតាមប្រភពព័ត៌មានបឋមទទួលបានពីគណនីហ្វេសប៊ុកឈ្មោះ Meta Nut ដែលត្រូវជាប្អូនថ្លៃបានមានការបញ្ជាក់ឲ្យដឹងតាមរយៈការខមិនថា មុនពេលស្លា ប់គាត់គេងសុខៗស្រាប់តែមានអាការៈថប់បេះដូងរួចក៏បាត់បង់ជីវិតទៅតែម្តង។