យោងតាមព័ត៏មានបានអោយដឹងថា ក្មេងស្រីវ័យ ១២ឆ្នាំ ជនជាតិចិនម្នាក់ ត្រូវទៅធ្វើការចិញ្ចឹមយាយតា ក្រោយពីឪពុកបាន ស្លា ប់ ចោល ដោយសារគ្រោះ ថ្នា ក់ ចរា ចរណ៍។ ចំណែកឯ ម្តាយរបស់នាងវិញមានប្តីថ្មី មិនគិតគូរពីនាងឡើយ ដោយទុកឲ្យរស់នៅជាមួយយាយតាចាស់ជរា គ្មានទីពឹង ។
ម្ល៉ោះហើយ បានជាក្មេងតូចរូបនោះ ត្រូវទទួលខុសត្រូវរកប្រាក់ចំនូលចូលគ្រួសារ ដើម្បីចិញ្ចឹមយាយតា ពោលគឺគ្មានពេលវេលាសម្រាប់សិក្សារៀនសូត្រដូចក្មេងៗដទៃទៀតឡើយ។ថ្វីត្បិតតែការងាររបស់នាង ជាការងារប្រើកំលាំងទាំងស្រុងក្តី ប៉ុន្តែនាងមិនដែលពោលពាក្យថាលំបាកឡើយ ។
មានបាននិយាយពាក្យដ៍មានន័យមួយឃ្លាថា «ខ្ញុំសុខចិត្តធ្វើការក្រោមកម្តៅថ្ងៃប្រសើរជាងទុកឲ្យយាយតារបស់ខ្ញុំឈឺ» ។
សម្តីប៉ុន្មានមាត់របស់ក្មេងស្រីវ័យ ១២ឆ្នាំ ធ្វើឲ្យមហាជនស្ទើរទប់ទឹកភ្នែកមិនបាន ព្រោះនាងជាចៅកតញ្ញូបំផុតដែលលះបង់ទាំងកំលាំងកាយចិត្តមើលថែយាយតាជរា ៕