ជួយស៊ែរផង! ប្រយ័ត្នបងប្អូន! នេះគឺមុខសញ្ញា ដាក់ថ្នាំយកលុយតាមកន្លែងវេរលុយ សមត្ថកិច្ចកំពុងរកមុខ

សព្វថ្ងៃនេះ ខណៈដែលមនុស្សម្នាក់ៗកំពុងស្វះស្វែងបំពេញការងារ ប្រកបរបររកស៊ីដើម្បីចិញ្ចឹមជីវិត បែរជាមានមនុស្សមួយក្រុមតូច ចាំតែលួច និង ប្រើប្រាស់ល្បិច ដើម្បីដណ្ដើមយកប្រាក់របស់អ្នកដទៃ ដែលមិនមែនជាកម្មសិទ្ធិខ្លួន ។ យ៉ាងណាមិញ ក្នុងប្រទេសមានច្បាប់ ដូច្នេះអ្នកដែលប្រព្រឹត្តអំពើលួច និង ឆក់ប្លន់អ្នកដទៃគង់តែនឹងអស់លក្ខណ៍ ត្រូវគេចាប់បានជាក់ជាមិនខាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះដូចទៅនឹងករណីមួយ ដែលទើបកើតឡើងថ្មីៗ ដោយមានគណនីហ្វេសប៊ុកមួយឈ្មោះ Met Chan Reach បានបង្ហោះរូបភាពបុរសម្នាក់ ជាមួយសកម្មភាពរាប់លុយ និង ងាកមកមើលប៉ះកាមេរ៉ាចំៗ ។ បុរសដែលថតបាននោះ ត្រូវបានគេសង្ស័យថាជាចោរដែលបានដាក់ថ្នាំយកលុយតាមទ្រូម៉ាន់នី ដែលពេលនេះសមត្ថកិច្ចកំពុងតាមរកមុខ ដើម្បីមកផ្ដល់ចម្លើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពគណនី Met Chan Reach បានបង្ហោះនូវរូបភាពមួយចំនួននោះ និង ពាក្យថា «មុខចោរដែលដាក់ថ្នាំយកលុយតាមទ្រូម៉ាន់នី សូមបងប្អូនប្រុងប្រយ័ត្នកុំឱ្យដូចខ្ញុំ ឥលូវសមត្ថកិច្ចកំពុងរកមុខវាឱ្យមកផ្គល់ចម្លើយ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ករណីនេះ ម្ចាស់គណនីខាងលើ ក៏បានជូនជាសារមួយដល់មហាជនប្រុងប្រយ័ត្នឱ្យបានខ្ពស់ និង ចំណាំមុខជននេះឱ្យច្បាស់ផង ចៀសវៀង ត្រូវបានគេដាក់ថ្នាំ លួចយកលុយ ខាតបង់ប្រាក់ជាអសារបង់ ៕

Leave a Reply