Connect with us

កំសាន្ត&ប្លែកៗ

ចូលខែថ្មីភ្លាម យុគ ចិន្តា ដឹកដៃកូនស្រីសំណព្វ បើកហាងថែមមួយទៀត យ៉ាងរំភើយ!

មហាជនអ្នកគាំទ្រពិធីការិនី យុគ ចិន្តា ប្រាកដជាធ្លាប់បានដឹង និង មានការលើកសរសើររួចមកហើយពីជីវិតឯកជនរបស់ពិធីការិនីល្បីឈ្មោះរូបនេះ មិនត្រឹមជោគជ័យក្នុងវិស័យសិល្បៈតែម្យ៉ាងនោះទេ ប៉ុន្តែអ្នកនាងក៏មានភាពជោគជ័យក្នុងមុខជំនួញជាច្រើននៅក្នុងដៃផងដែរ ។ បច្ចុប្បន្ន អ្នកនាង យុគ ចិន្តា ក៏កំពុងតែជោគជ័យយ៉ាងខ្លាំងទៅលើហាងកាត់លក់សម្លៀកបំពាក់ និង មានភោជនីយដ្ឋានផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងភាពជោគជ័យទាំងការងារសិល្បៈ និង ក្រៅសិល្បៈហើយ ស្រាប់តែនៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ពិធីការិនីពេញនិយមរូបនេះ បានប្រកាសបើកជំនួញលើមុខជំនួញចាស់របស់ខ្លួនបន្ថែមទៀត ដែលមានឈ្មោះថា «ស្លឹកឈូក ចងចាំឡោញ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ អ្នកនាង យុគ ចិន្តា បានបង្ហោះរូបភាពក្រុងពាលីហាងថ្មី ជាមួយនឹងកូនស្រីតែម្នាក់គត់របស់ខ្លួនដោយពោលពាក្យថា «យើងនឹងមានអ្វីដែលថ្មីរួមគ្នា ហើយវាជាអនុស្សាវរីយ៍ថ្មី នៃការស្វាគមន៍ឆ្នាំថ្មី ២០២១ សូមមានលាភជ័យ និង សិរីសួស្តីជាមួយមុខជំនួញ ដែលពោរពេញដោយក្តីស្រឡាញ់ ស្លឹកឈូក ចងចាំឡោញ ឆាប់ៗនេះ! សូត្រមន្តប្រោះព្រំ ពរជ័យ ថ្ងៃថ្មី ខែថ្មី ឆ្នាំថ្មី មុខជំនួញថ្មី» ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021