អតីតបេក្ខជនក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី១ លោក ម៉ៅ ហាជី ដែលបច្ចុប្បន្ន តារាចម្រៀងរូបនេះ កំពុងជ្រកកោនក្នុងផលិតកម្មថោន ហេីយបេីនិយាយពីប្រជាប្រិយភាព និងការគាំទ្រនោះ គឺកំពុងតែទទួលបានយ៉ាងខ្លាំងសម្បើមតែម្តងពីមជ្ឈដ្ឋានមហាជនជាច្រើនទាំងក្នុង និងក្រៅប្រទេស។
ដោយឡែក កាលពីកន្លងទៅថ្មីៗនេះ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ដែលត្រូវជាថ្ងៃទិវាបុណ្យនៃក្ដីស្រឡាញ់ ក៏ដូចជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំចិន ក្នុងកម្មវិធីខួបគម្រប់មួយឆ្នាំនៃការបេីកសម្ភោធភោជនីយដ្ឋាន លុតទូស ឡោញ
តារាចម្រៀង ម៉ៅ ហាជី បានផ្តល់កិច្ចសម្ភាសន៍ជាមួយលោក អុឹម ជីវ៉ា ទម្លាយពីប្រវត្តិដ៏ជូរចត់របស់ខ្លួនកាលពីមិនទាន់ល្បី។
ក្នុងនោះដែរ តារាចម្រៀងសម្បុរខ្មៅស្រអែម និងមានរូបរាងខ្ពស់សង្ហារមកពីខេត្តបាត់ដំបងរូបនេះបានរៀបរាប់ថា ក្នុងមួយថ្ងៃច្រៀងតាមកម្មវិធីនានាអាចរកកម្រៃបានត្រឹមតែ ៥មុឺនរៀលតែប៉ុណ្ណោះ រកតែបង់ថ្លៃបន្ទប់មិនគ្រាន់ផង ព្រោះត្រូវចំណាយទៅលេីគ្រួសារ និងសម្លៀកបំពាក់ជាដេីមនោះ។ ដេីម្បីជ្រាបឲ្យកាន់តែច្បាស់ សូមប្រិយមិត្តរីករាយទស្សនានូវកិច្ចសម្ភាសន៍រវាងលោក អុឹម ជីវ៉ា ជាមួយលោក ម៉ៅ ហាជី ដូចតទៅ