Connect with us

កំសាន្ត&ប្លែកៗ

អាស ន្នធំហើយ!! ពេលនេះច លា ច លហើយ ពលរដ្ឋមីយ៉ាន់ម៉ា សម្រុកដកលុយពីធនាគារ ទិញអង្ករ ត្រី សាច់ស្តុកទុក…

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី ០១ ខែ​កុម្ភៈ ឆ្នាំ ២០២១ នេះ មេ​ដឹកនាំ​មីយ៉ាន់ម៉ា​លោកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) រួម​ទាំង​មន្ត្រី​ជាន់​ខ្ពស់ ​របស់​គណបក្ស​កាន់​អំណាច​មួយ​ចំនួន​ទៀត ត្រូវ​បាន​ឃាត់​ខ្លួន ដោយយោធាមីយ៉ាន់ម៉ា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាមៗនោះ ខាងយោធាមីយ៉ាន់ម៉ា បានប្រកាសគ្រប់គ្រង និងដាក់ប្រទេសនេះក្នុងគ្រាអាសន្នរយៈពេល ០១ឆ្នាំ ដែលជាហេតុ បណ្ដាលឱ្យប្រជាពលរដ្ឋនាំគ្នា តម្រង់ជួរនៅមុខធនាគារ ទាំងក្រៅ និងក្នុង និងតម្រង់ជួរនៅតាម ម៉ាស៊ីន ATM នៅទីក្រុងយ៉ាំងហ្គោន បន្ទាប់ពីការប្រកាសអំពីភាពអាសន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅព្រឹកនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះគេឃើញថា សាខាធនាគារភាគច្រើនត្រូវបានបិទ ខណៈពេលម៉ាស៊ីនអេធីអឹម ជាច្រើនលែងដំណើរការ ហើយខ្សែទូរស័ព្ទនិងសេវាអ៊ិនធឺណិត នៅក្នុងទីក្រុង និង នៅទូទាំងប្រទេស ត្រូវបានកាត់ផ្តាច់ភ្លាមៗ កាលពីព្រឹកម៉ិញនេះ ធ្វើឱ្យប្រជាជនមីយ៉ានម៉ា ត្រូវនាំគ្នាសម្រុកដកប្រាក់របស់ខ្លួន នៅធនាគារ និងទូរអេធីអឹម មួយចំនួនដែលដំណើរការ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះ ប្រជាជនមីយ៉ាន់ម៉ាជាច្រើន បានបង្កើតការជួញដូរនៅក្នុងតំបន់មូលដ្ឋាន ជាផ្សារ និង ហាងដែលគេឃើញប្រជាពលរដ្ឋនាំគ្នា តម្រង់ជួរយ៉ាងកកកុញ ដើម្បីទិញនូវ គ្រឿងអាហារបរិភោគ និង ស្តុកទុក នូវរបស់សំខាន់ៗ ដែលមានដូចជា អង្ករ និង ប្រេងចម្អិនអាហារ ក៏ដូចជាថ្នាំពេទ្យជាដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះសេវាកម្មអ៊ីនធឺណេតឥឡូវនេះ គឺមិនអាចដំណើរការបានទេ ចំណែកឯ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនដូចជា Grab និង Foodpanda ក៏មិនអាចដំណើរការបានដែរនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដូច្នេះហើយទើបតម្រូវឱ្យប្រជាជននាំគ្នាសម្រុក ទិញម្ហូបអាហារស្តុកទុកក្នុងរយៈកាលមានអាសន្នមួយនេះ ៕

ប្រភព ៖ The Myanmar Times

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021