Connect with us

កំសាន្ត&ប្លែកៗ

ប៉ែន សុផានី ហាក់ស្ងប់ស្ងាត់ពីការសម្តែង ក្រោយភ្ជាប់ស្នេហ៍ជាមួយ ឯកឧត្តមម្នាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារសមត្ថភាពរួមផ្សំសម្រស់នៅតែស្អាតនោះ បើទោះមានវ័យជ្រេបន្តិចក្តី ប៉ែន សុផានី នៅតែមានហាងឆេងនៅក្នុងការសម្តែងជាច្រើន ជាពិសេសរឿងភាគទូរទស្សន៍តែម្តង ប៉ុន្តែមួយរយៈចុងក្រោយនេះ តារាសម្តែងរូបនេះមិនសូវទទួលការសម្តែងឡើយ ជាពិសេសក្រោយពីនាងបានភ្ជាប់ស្នេហ៍ជាមួយគូស្នេហ៍ជាអ្នកមានឋានៈនៅក្នុងសង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីពើបប្រទះនូវស្នេហាមិនសមប្រកបជាច្រើនលើកមក ពេលនេះ ប៉ែន សុផានី ក៏រកបានដៃគូដ៏ស័ក្តិសមដែលមានវ័យដំណាលៗគ្នា ហើយសព្វថ្ងៃកំពុងរស់នៅយ៉ាងមានក្តីសុខ។ សម្រាប់ដៃគូលើកនេះរបស់ ប៉ែន សុផានី ត្រូវបានគេដឹងថា មានតួនាទីជាឯកឧត្តមម្នាក់ ធ្វើឱ្យងារជាជំទាវរបស់នាងត្រូវបានមកដោយស័្វយប្រវត្តិផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលចាប់អារម្មណ៍ក្រោយពីមានងារជាជំទាវ ប៉ែន សុផានី ហាក់មិនសូវបង្ហាញមុខនៅក្នុងការសម្តែងច្រើនដូចមុនឡើយ ដោយនាងយកពេលវលាមកមើលការខុសត្រូវនៅក្នុងគ្រួសារ ជាពិសេសបំពេញតួនាទីជាមេផ្ទះដ៏ល្អច្រើនជាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ែន សុផានី ធ្លាប់បា្រប់ថា មិនបោះបង់អាជីពសម្តែងឡើយ ព្រោះជាការងារមួយដែលស្រឡាញ់ ហើយនាងនៅតែទទួលសម្តែងរហូត បើទោះវ័យច្រើនបន្តិចក្តី តែកន្លងមក ប៉ែន សុផានី បង្ហាញវត្តមាននៅក្នុងរឿងភាគទូរទស្សន៍ និង ស្ប៉តពាណិជ្ជកម្មរួមទាំង MV ជាច្រើន ដោយទទួលបានការសរសើរពីសំណាក់មហាជនថានៅតែស្អាត ហើយសមត្ថភាពសម្តែងក៏មិនថមថយនោះដែរ៕

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021