ហ្វេនៗ ក៏ដូចជាពុកម៉ែបងប្អូន ជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បង្ហាញខ្លួន ក្នុងផលិតកម្ម Galaxy Navatra មក គេឃើញថា បទស្ទើរតែទំាងអស់ សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ពិសេសសម្លេងរបស់ កំពូលតារាចម្រៀងរូបនេះ នៅតែរក្សាទឺកដម លន្លង់លន្លោចដដែល កាន់តែស្តាប់ កាន់តែពីរោះជាប់ចិត្ត។
នៅមិនទាន់អស់ទេ ស្រាប់តែមកដល់ព្រឹក ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ខាងផលិតកម្ម បានបញ្ចេញបទចម្រៀងមួយបទទៀតហើយ សម្រាប់ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ក្រោមចំណងជើងថា “គ្រប់យ៉ាងព្រោះតែមេ” ទុករាំកម្សាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងខិតចូលមកដល់ពេលឆាប់ៗខាងមុខនេះ។
ស្តាប់ចប់ភ្លាម មិនចាំយូរឡើង ហ្វេនៗ ក៏បានបង្ហាញពីអារម្មណ៍ចំពោះចម្រៀងមួយបទនេះថា ៖ មកទៀតហើយ idol ពីរោះគ្រប់បទតែម្តង ឡូយណាស់, រាំសប្បាយទៀតហើយឆ្នាំនេះ ខានរាំ 2 ទៅ 3 ឆ្នាំហើយ, រាំហ៊ុយដី ហើយឆ្នាំនេះ, ថ្មីទៀតហើយ ហើយមកតាំងព្រលឹងទៀត, ប្លែកអារម្មណ៍ទៀតហើយ, ចេញរាល់ថ្ងៃ ស្ដាប់អត់ចង់ទាន់ ពីរោះណាស់អាយដល, កាយវិការស៊ីគ្នាទៀត សមអើយសម។
កាន់តែពិសេសថែមទៀតនោះ សូម្បីតែ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏ចាប់អារម្មណ៍បទនេះដែរ ដល់ថ្នាក់ស៊ែរបទនេះ ហើយភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា “ជូនក្រុមរត់ ដែលតែងយកឈ្មោះមេប្រើ !”។
តោះដើម្បីជ្រាប កានតែច្បាស់បន្ថែមទៀត ថាអត្ថន័យក្នុងបទនេះយ៉ាងណានោះ សូមស្តាប់ និងទស្សនាទំាងអស់គ្នា ៖