Connect with us

កំសាន្ត&ប្លែកៗ

ផ្អើលទាំងព្រះសង្ឃ! ខឹងកូនលួចការប្រពន្ធថ្មី ម្តាយដឹកដៃកូនប្រសាមកវ៉ៃដល់រោង មុខព្រះសង្ឃកំពុងសូត្រមន្ត ឡើងផ្អើលភូមិ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រទេសថៃ៖ មានករណីមួយនៅលើបណ្ដាញសង្គមពេលនេះកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន ដោយបុរសជនជាតិថៃម្នាក់បានលួចទៅរៀបការជាមួយប្រពន្ធថ្មីទាំងដែលខ្លួនមិនទាន់បានលែងលះដាច់ស្រេចជាមួយប្រពន្ធដើមផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការឱ្យដឹងពីសារព័ត៌មានក្នុងស្រុកមួយរបស់ថៃបានចេញផ្សាយថា ពេលនេះអ្នកលេងបណ្ដាញសង្គមម្នាក់ៗកំពុងតែបានស៊ែរចែករំលែកនូវឃ្លិបវីដេអូមួយ ដែលមានស្រ្តីម្នាក់ដោយបានអះអាងថាជាម្ដាយបង្កើតរបស់បុរសលួចទៅរៀបការជាមួយប្រពន្ធថ្មីខាងលើ ដោយក្នុងនោះដែរស្រី្តម្នាក់នោះបានកាន់លិខិតអាពាហ៍ពិពាហ៍ស្របច្បាប់ និង នាំកូនប្រសាស្រីរបស់ខ្លួនទៅរកការខុសត្រូវជាមួយកូនប្រុសបង្កើតខ្លួនដែលកំពុងតែក្រាបផ្ទឹមចូលរោងជាមួយប្រពន្ធថ្មី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ដោយទ្រាំនឹងទង្វើផិតក្បត់នេះមិនបាន ស្រ្តីដែលជាម្ដាយនោះបានចូលទៅទះតប់ ជេរប្រមាថកូនរបស់ខ្លួនក្នុងពិធីខណៈដែលព្រះសង្ឃកំពុងតែចម្រើនព្រះបរិត្តឱ្យពរជ័យដល់កូនកំលោះកូនក្រមុំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍នេះបានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមជាច្រើនកំពុងតែបញ្ចេញមតិផ្សេងៗ ទៅលើបុរសម្នាក់នោះ ហើយទន្ទឹមនឹងនេះដែរ ម្តាយកូនកំលោះ និង កូនប្រសាស្រីក៏កំពុងតែរៀបចំពាក្យបណ្ដឹងដើម្បីធ្វើការប្ដឹងផ្ដល់ទៅតាមនីតិវិធីច្បាប់ផងដែរ ព្រោះនេះជាទង្វើមួយដែលខុសនឹងច្បាប់ខណៈដែលមិនទាន់បានលែងលះដាច់ស្រឡះផងបែរជាហ៊ានលួចមកការជាមួយប្រពន្ធថ្មី៕

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021