ញាក់សាច់ ពីរោះមែន ! ត្រឹមរយៈពេលខ្លីសោះ បទ “សេដ្ឋីស្បែកជើងផ្ទាត់” របស់ អនុស្សាវរីយ៍ ផ្ទុះការគាំទ្រខ្លាំងស្ទើរមិនគួរឲ្យជឿ រហូតមានអ្នកចូលទស្សនា ជាង១លាន ដងបាត់ ទៅហើយ ពិសេស…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាចម្រៀងប្រុសដ៏ល្បីឈ្មោះម្នាក់ ប្រចាំផលិតកម្ម សាន់ដេ នោះ គឺ លោក អនុស្សាវរីយ៍ មានឈ្មោះពេញ យឿន សូត្រអនុស្សាវរីយ៍ ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ ហើយបទជាច្រើន របស់លោក សុទ្ធតែ បានទាក់បេះដូងអ្នកគាំទ្រមិនតិចនាក់ទេ ឲ្យលង់តាម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទទំាងនោះមានដូចជា ទីមោង, ខាងបងខាងអូន, មនុស្សចិត្តភ្លៀង, ជាតិនេះជំពាក់ទឹកភ្នែកអូន, សុំបាត់មុខមួយរយៈ, ដកស្នេហ៍វិញចុះ, បងជិះក្របី ព្រមទំាងនៅមានបទពីរោះៗជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមិនទាន់អស់ទេ ស្រាប់តែថ្មីៗនេះ នាថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២១ ខាងផលិតកម្ម សាន់ដេ បានបញ្ចេញចម្រៀងមួយបទទៀតហើយ សម្រាប់តារាចម្រៀងរូបនេះ ក្រោមចំណងជើងថា “សេដ្ឋីស្បែកជើងផ្ទាត់” ដែលជាការ និពន្ធទំនុកច្រៀង និង Melody ដោយ សុន រដ្ឋា រួមនិង
និពន្ធបទភ្លេង ដោយ ឡុង គឺមលាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិតត្រឹមថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បទ “សេដ្ឋីស្បែកជើងផ្ទាត់” ផ្ទុះការគាំទ្រខ្លាំង រហូតមានអ្នកចូល ទស្សនានៅលើ YouTube ជាង១លានដងបាត់ទៅហើយ។

ពិសេស ក្រោយស្តាប់បទនេះចប់ ហ្វេនៗ ក៏បានបង្ហាញអារម្មណ៍ពិតថា ៖ ពីរោះណាស់ ប្អូនធ្វើបានល្អណាស់, ចូល​ចិត្ត​សំឡេង​អនុស្សាវរីយ៍, សាន់ដេមកហើយ ដឹងថាកប់ ស្រលាញ់កន្រ្ទឹមសាន់ដេ, Idol ខ្ញុំទៀតហើយ សែនពីរោះ ចូលឆ្នាំខ្មែរ រាំហ៊ុយដី ទៀតហើយ, មួយថ្ងៃស្តាប់មិនដឹងប៉ុន្មានដងទេ ពីរោះណាស់។

តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមស្តាប់ទំាងអស់គ្នា ៖

Leave a Reply