ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតបន្ទាន់មួយដើម្បីអញ្ញើញដល់ម្ចាស់ Page Hokima និងអ្នកសំដែងរឿង ទុំទាវ២០២១ ទាំងអស់ឱ្យចូលទៅកាន់ទីស្ដីការក្រសួងវប្បធម៌
និងវិចិត្រសិល្បៈ «បន្ទប់លេខាធិការដ្ឋាន ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ» ដើម្បីចូលបំភ្លឺ ករណីការថតកាឡៃរឿង ទុំទាវ ដែលធ្វើឱ្យមានផល ប៉ះ ពា ល់ ដល់អក្សសិល្ប៍ខ្មែរ សាសនា វប្បធម៌ជាតិ និងប្រពៃណីជាតិទាំងមូល ។
ក្រោយចូលខ្លួន បំ ភ្លឺ តាមការអញ្ញើញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពេលនេះម្ចាស់ Page Hokima និងអ្នកសំដែងរឿង ទុំទាវ២០២១ ដែលបានការថតកាឡៃរឿង ទុំទាវ ធ្វើឱ្យមានផល ប៉ះ ពា ល់ ដល់សាសនា
វប្បធម៌ជាតិ និងប្រពៃណីជាតិនោះ បានធ្វើកិច្ចសន្យាចំនួន៨ចំណុច ដោយក្នុងនោះពួកគេ និងធ្វើការចេញវីដេអូ សុំ ទោ ស ប្រជាពលរដ្ឋខ្មែរជាសាធារណៈ។ ជាមួយគ្នានោះ ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ ក៏បានសម្រេច ដ ក ហូត Page Hokima យកមក បិ ទ ទាំងស្រុងផងដែរ៕