កាលពី១០ឆ្នាំមុន គេបបួលឱ្យខ្ញុំ ឈ ប់ រៀន ក្រ ចប់ទី១២មានលុយណារៀនត។ នៅស្រុកស្រែ ឬតំបន់ ដា ច់ ស្រយាលមានតិចណាស់អ្នកដែលតស៊ូរហូតរៀនចប់សាកលវិទ្យាល័យ ជំនាន់នោះគេនិយមទៅថៃ ធ្វេីការរោងចក្រ
តាមភូមិស្ងត់ជ្រៀប អ្នកខ្លះលក់ដីស្រែ ទុ ក ចោ ល មិនធ្វេី។ ជាង១០ឆ្នាំមកនេះខ្ញុំនៅតែបន្តរៀន មិត្តភក្តិជំនាន់ខ្ញុំអ្នកខ្លះមានកូន៣ ទៅ៤នាក់ អ្នកខ្លះជីវិតក៏គ្រាន់បេី អ្នកខ្លះក៏លំបាក ហេីយកូនរបស់គាត់មិនបានសិក្សាពេញលេញ
តាមម៉ែតាមឪទៅធ្វេីការនៅទីឆ្ងាយ ផ្លូវដេីរកាលពីជាង១០ឆ្នាំមុនក៏ធ្លាក់មកលេីកូនគាត់។ ទោះបីពេលនេះជីវិតខ្ញុំមិនទាន់ក្លាយជាមហាសេដ្ឋី តែខ្ញុំអាចជួយខ្លួនឯងគ្រួសារ ចូលរួមបង់ពន្ធជូនរដ្ឋគ្រប់ចំនួន។ និយាយរឿងរៀនសាកលវិទ្យាល័យ
មានមិត្តភក្តិជាច្រេីន ពេលរៀនចប់ធ្វេីការលេីជំនាញផ្សេង អ្នកខ្លះចប់ពេទ្យ អត់ធ្វេីពេទ្យតែលក់ម្ជូរព្រោះបានចំណូលច្រេីន អ្នកខ្លះចប់ជំនាញជំនួញ ធ្វេីការឱ្យគេបានប្រាក់ខែតិចពេកក៏លក់ឡេបានចំណូលពី ១០ម៉ឺន ទៅ២០ម៉ឺនដុល្លារក្នុងមួយថ្ងៃ។
ខ្ញុំហាក់បីជាច្រណែនគេ គេរៀនជំនាន់ខ្លួនសោះ គេចប់វិស្វករ ទៅវិញលក់ដីឡូតិ៍ក៏ក្លាយជាឧកញ៉ា ចំណែកខ្ញុំចប់វិស្វករ ក៏មកធ្វេីការងារសំណង់។ តែមានគេនិយាយថា បេីរវល់អន់ចិត្តនឹងគេវានឹងសម្លាប់ខ្លួនឯង បេីយេីងរវល់តែយកដុំថ្មគប់ឆ្កែ
ធ្វេីយ៉ាងណាដេីរដល់គោលដៅ។ ជាទូទៅនិស្សិតភាគច្រេីន រៀនចប់អាចធ្វេីការខុសជំនាញ ទី១ចប់តែគ្មានចំណេះពិតប្រាកដ ទី២បរិបទសង្គមដែលឱ្យតម្លៃលេីសម្ភារនិយមខ្ពស់ពេក ដូចនេះគេនឹងរកការងារណាដែលអាចរកចំណូលបានច្រេីនជាង។
រហូតធ្វេីឱ្យក្រុមហ៊ុនជាច្រេីនខ្វះអ្នកជំនាញបច្ចេកទេស ខ្ញុំបាននិយាយលេងជាមួយមិត្តភក្តិខ្ញុំថា គ្រាន់តែអ្នកយកឡេពីគេមកលក់ក៏ក្លាយជាឧកញ៉ា សេដ្ឋី ចុះអ្នកផលិតឡេឱ្យយេីងលក់គេក្លាយជាអ្វី? ហេតុអ្វីបានជាគេមានម្ល៉េះ? រាល់ថ្ងៃយេីងស្រម៉ៃមេីលថា
តេីសម្ភារណាខ្លះដែលយេីងប្រេីប្រាស់ជារបស់យេីង? បដិវត្តដែលយេីងគួរធ្វេីនៅពេលនេះគឺបដិវត្តចំណេះដឹង បដិវត្តបច្ចេកវិទ្យា ឧស្សហកម្ម ចំណេះដឹងនៅថ្ងៃនេះនឹងក្លាយជាឥតបានការ បេីអ្នកមិនផ្លាស់ប្តូរ និងមិនសិក្សាបន្ថែម ដេីរយឺតមិនសំខាន់ តែសំខាន់បេីដឹងថាដេីរយឺតអ្នកត្រូវរត់ ។ បេីដឹងថាខ្លួនម៉េចមិនប្រឹងអភិវឌ្ឍន៍ខ្លួន បេីដឹងថាខ្លួនអន់ម៉េចមិនដុតឆន្ទះខ្លួនឱ្យខ្លាំងក្លាឡេីង៕