ប្រជាជនដែលរស់នៅក្នុងប្រទេសកម្ពុជា មួយភាគធំប្រកបរបស់កសិកម្ម ដើម្បីចិញ្ចឹមជីវិត។ កសិករប្រហែល ៧០ភាគរយ ពឹងផ្អែកលើធនធានធម្មជាតិ សម្រាប់ផ លិ តអាហារ ថាមព ល ថ្ន ាំ សម្រាប់ពេលស្ថានភាពលំបា ក។ ព្រៃឈើក៏ផ្ដល់ជាផលប្រយោជន៏ផ្សេងៗជាច្រើនទៀត ដល់មនុស្ស ព្រមទាំងស ត្វ។ បើតាមការស្រាវជ្រាវ ប្រទេសកម្ពុជា គ្រប់ដណ្ដប់ទៅដោយ ព្រៃឈើ ប្រមាណ ១០,៧លា ន ហិ កតា ដែល ៣៥ភាគរយជា
ផ្នែកព្រៃធម្មជាតិ នៃផ្ទៃដីទាំងមូល ដែលមានទេសភាព ព្រមទាំងលក្ខណៈពិសេស ដោយសំបូរទៅដោយសម្បត្ដិធម្មជាតិព្រមទាំងដើមឈើធំៗជាច្រើន ដែលមានអាយុ រា ប់រ យឆ្នាំ។មួយទសវត្សជាងចុងក្រោយនេះ កម្ពុជារងការកា ប់បំ ផ្លា ញ់ព្រៃ.ឈើ ពីសំណាក់ឈ្មួ ញ ព្រមទាំក្រុមហ៊ុនជាច្រើន ក្នុងរូបភាពអភិវឌ្ឍន៏ ដោយការ
បាត់បង់នោះ នៅក្នុងចន្លោះឆ្នាំ ២០០០ រហូតមកដល់ពេល បច្ចុប្បន្ននេះ ដែលធ្វើអោយមានការព្រួ យបា រម្ភជាខ្លាំង បើទោះជាមានការព្រ មា នពីសំណាក់រាជរដ្ឋាភិបាលក៏ដោយ។ ដើមឈើមួយដើម ដែលគេស្គាល់ថា ជាដើម ស្ពុង ដែលមានអាយុកាល រហូតទៅដល់ រា ប់ពា ន់ឆ្នាំទៅហើយ គឺពិតជាធំខ្លាំ ងណាស់។ ដើម ស្ពុង មួយដើមនេះស្ថិតនៅ តំបន់ដែន ជំរកស ត្វព្រៃ កែវ សីមា ដែលមានភូមិសា ស្រ្ដ នៅភូមិ ពូត្រំ សង្កាត់
ក្រុងសែនមនោរម្យ ខេត្ដមណ្ឌលគិរី។ដែនជំរក ស ត្វព្រៃ កែវ សីមា នេះមានផ្ទៃដីជិត ៣០មុឺ ន ហិ កតា ដោយគ្រប់ដណ្ដប់លើឃុំ ចំនួន ៤ក្នុងស្រុក កែវ សីមា ក្នុងខេត្ដមណ្ឌលគិរី។ តំបន់នេះត្រូវបានគេសិក្សាស្រា វជ្រា វថា នឹងអាចជាតំបន់ ដែលមានសក្ដានុពលខ្ពស់ សម្រាប់អភិវឌ្ឍន៍ គម្រោងទេសចរណ៏ធម្មជាតិ ក្នុងពេលអនាគត។