Connect with us

កំសាន្ត&ប្លែកៗ

អេមណាស់ ! អ្នកនិពន្ធបទភ្លេង ប្រុសម៉ៅ ទទួលបានថវិកាលើកទឹកចិត្ត លើបទដែលមានអ្នកទស្សនាច្រើនជាងគេ ត្រឹមតែជាង១ខែ 10M views “ពេលណាជួបគេម្តងទៀត?” នូវទឹកប្រាក់រហូតដល់ទៅ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២០ ខាងផលិតកម្ម Galaxy Navatra បានបញ្ចេញបទចម្រៀង មួយបទ បែបមនោសញ្ចេតនា សម្រាប់តារាចម្រៀងស្រីម្នាក់ គឺ តន់ ចន្ទសីម៉ា ដោយបទនេះ មានសំណងជើងថា “ពេលណាជួបគេម្តងទៀត?” ហើយក៏ជាការនិពន្ធ Melody និងទំនុកច្រៀង ដោយ យឹម តាស្រង់ ព្រមទំាង និពន្ធបទភ្លេង៖ ប្រុសម៉ៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិតត្រឹមថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បទ “ពេលណាជួបគេម្តងទៀត?” មានអ្នកចូលទស្សនាជាង ១០លានដងបាត់ទៅហើយ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាន់តែពិសេសថែមទៀតនោះ ប្រុសម៉ៅ ដែលមានស្នាដៃនិពន្ធបទភ្លេងនេះ ទទួលបានថវិកាលើកទឹកចិត្តយ៉ាងច្រើនពីផលិតកម្ម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហ្វេសប៊ុកផេក Galaxy Navatra បានបញ្ជាក់ឲ្យដឹងថា “អ្នកនិពន្ធបទភ្លេង ប្រុសម៉ៅ ជាអ្នកនិពន្ធឆ្នើមខែនេះ ដោយទទួលបាន $1000 លើបទដែលមានអ្នកទស្សនាច្រើនជាងគេ ត្រឹមតែជាង១ខែ 10M views “ពេលណាជួបគេម្តងទៀត?” ដោយបទនេះ ប្រុសម៉ៅ សហការជាមួយ អ្នកនិពន្ធ Melody និងទំនុកច្រៀង យឹម តាស្រង់”។

ក្រោយទទួលបានដំណឹងនេះភ្លាម មហាជនជាច្រើនបានចូល comment ថា ​៖ បទហ្នឹងពីរោះមែន, ជាផលិតកម្ម ដែលលើកស្ទួយអ្នកនិពន្ធបទភ្លេងនិងMelodyដំបូងគេនៅកម្ពុជា ព្រមទំាងនៅមានការលើកឡើងជាច្រើនទៀត សុទ្ធសឹងតែពេញចិត្តយ៉ាងខ្លាំងចំពោះ ផលិតកម្ម Galaxy Navatra ចំពោះការលើកទឹកចិត្តបែបនេះ។

តោះដើម្បីជ្រាប កាន់តែច្បាស់ថា បទនេះពីរោះយ៉ាងណានោះ សូមទស្សនាទំាងអស់គ្នា ៖

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021