Connect with us

កំសាន្ត&ប្លែកៗ

អ្នកណាយល់អារម្មណ៍មួយនេះ?! ឧកញ៉ា ឌួង ឆាយ ប្រាប់ថា “មិនបានជួប ក៏វីដេអូខលជាមួយប៉ារាល់ថ្ងៃដែរ សែននឹកស្រលាញ់កូនៗ មិនដែលបែកប៉ាយូរចឹង”, ឃើញភ្លាម ហ្វេនៗ មិនអាចទប់ចិត្តជាប់ឡើយ ក៏ចូល comment បែបនេះ ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនភាគច្រើន ពិតជាបានជ្រាបរួចមកហើយថា លោកជំទាវ ដេត ម៉ាលីណា ដែលត្រូវជា ភរិយា ឧកញ៉ា ឌួង ឆាយ បានប្រកាសដំណឹងមួយដ៏ភ្ញាក់ផ្អើលជាខ្លាំងមួយ នៅក្នុងបណ្តាញសង្គម ហ្វេសប៊ុករបស់ខ្លួន ក្តែងៗថា រូបគាត់ និង ឧកញ៉ា ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នាហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយរឿងនេះបានកើតឡើង ឧកញ៉ា ឌួង ឆាយ ក៏មិនបាននិយាយអ្វីច្រើននោះទេ ទាក់ទងបញ្ហាផ្ទៃក្នុង ដែលនាំឲ្យមានការលែងលះបែបនេះ លោកបានត្រឹមតែ ផ្តល់ភាពកក់ក្តៅ និងស្នាមជូនកូនៗទំាង៣ របស់លោក តែប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច នាយប់ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២១ រឹតតែធ្វើឲ្យ ហ្វេនៗ រំជួលចិត្ត យ៉ាងខ្លាំង ក្រោយឃើញ ឧកញ៉ា ឌួង ឆាយ បង្ហោះរូបភាពមួយសន្លឹក អមដោយសារស្ទើរស្រក់ទឹកភ្នែកមួយថា “មិនបានជួប ក៏វីដេអូខលជាមួយប៉ារាល់ថ្ងៃដែរ សែននឹកស្រលាញ់កូនៗ មិនដែលបែកប៉ាយូរចឹង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានចប់ភ្លាម អ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើន សម្តែងអារម្មណ៍ក្នុងចិត្តក្តុកក្តួលថា ៖ ខ្ញុំយល់ថាអារម្មណ៍ នឹកកូនៗ គឺពិបាកទ្រាំ, មើលមុខ​អូន​ភឺលឡើង​cute, ខ្ញុំយល់ឣារម្មណ៍បែបនេះ ពិតជាលំបាកណាស់ ក្តុកក្តួលណាស់ ស៊ូៗ បងប្រុស, មើលមុខកូនអាណិតណាស់, កូនៗ បាននិយាយជាមួយលោកប៉ា មានក្តីសុខណាស់, អាណិតកូនៗណាស់ ត្រូវគ្នាវិញទៅបង, ទឹកចិត្តប៉ាៗចំពោះកូន។

ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលបង្ហាញអារម្មណ៍ ក្តុកក្តួល រំជួលចិត្ត ពេលអានសារ និងមើលរូបភាពមួយសន្លឹកនេះ ៕

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021