ខួប Anniversary ២ឆ្នាំ២ខែ ច ប់កម្មវិធីខាងប្រុសជិះមកផ្ទះមុន បែរជាជួ បគ្រោះថ្នាក់ ស្លា ប់ចោល ស ង្សារទាំងក្មេងវ័យ២២ឆ្នាំ គួរឲ្យអាសូរ ជិះម៉ូតូទៅបុ ករបាំងថ្ម ដែលខ្ទាតរាយប៉ាយពេញផ្លូវ ដោយសារមានរថយន្តបុ ករបាំ ងថ្មហេីយបេីករ ត់បា ត់… នៅផ្លូវសហព័ន្ធរុស្សី មុខក្រសួងការពារជាតិ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង០៣ទាបភ្លឺចូលថ្ងៃទី០៩ខែកុម្ភៈឆ្នាំ២០២១នេះ សូមឲ្យវិញ្ញាណក្ខន្ធប្អូន ហង្ស មាសសុវណ្ណចេ ស្ដា បានទៅកា ន់សុខគតិភពផង!។
គួរបញ្ចាក់៖បុរស ម្នាក់ស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូ មកបុ ករបាំងថ្ម ដែលខ្ទាតរាយប៉ាយពេញផ្លូវ ដោយសារមានរថយន្តបុ កពីមុន កាលពីវេលាម៉ោង ៣យប់រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចមុខ មហាវិថី សហ ព័ន្ធរុស្ស៊ី ជិតស្តុបក្តាន់២ សង្កាត់ស្រះចក ខណ្ឌ ដូនពេញ វេលាម៉ោង ៣ ទាបភ្លឺ ថ្ងៃ ទី ៩ ខែ កុម្ភៈ ឆ្នាំ ២០២១ ។
ជនរងគ្រោះមានឈ្មោះ ហង្សមាស សុវណ្ណចេស្ដា ភេ ទប្រុស អាយុ២២ឆ្នាំ ធ្វើការនៅក្នុងណេតមួយកន្លែង មានទីលំនៅបច្ចុប្បន្ននៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកឌ្រីមសង់ C125 ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពា ក់ស្លាកលេខភ្នំពេញ1HS-6632 ជិះតែម្នាក់ឯង ដោយទើប ត្រលប់មកពីដើរលេង និងញ៉ាំអីរំលឹកខួ បស្រលាញ់គ្នាជាមួយសង្សាររយៈពេល ២ឆ្នាំ។
ប្រភពពីកន្លែងកើតហេ តុបានឲ្យដឹងថា គេបានឃើញរបាំងថ្មបែងចែកទ្រូងផ្លូវ ចំនួន៣កង់ បានខ្ទាតរាយប៉ាយពេញផ្លូវ ទំនងមានរថយន្តធន់ធំបុ ក ព្រោះសភាពបុ កនេះខ្លាំង រហូតប៉ើងខ្ទាត និងខ្ទេចផ្ទាំងថ្មថែមទៀត ។ ចៃដន្យមេឃភ្លៀងផង និងដោយសារការទុកចោល គ្មានអ្នកអើពើនេះផង ទើបយុវជនដែលជាជ នរ ងគ្រោះជិះម៉ូតូ មកពីទិសខាងកើត ជ្រុលមកបុ កបោកម៉ូតូដួល បណ្ដាលស្លា ប់តែម្ដង ។