Connect with us

កំសាន្ត&ប្លែកៗ

ក្តៅៗ!! ក្រសួងសុខាភិបាលច្រានចោលចំពោះ​ការ​ផ្សាយរបស់​ហ្វេ​ស​ប៊ុ​កឈ្មោះ «ស្លាបប៉ាកកា​ទេវរាជ» ដែលបានបង្ហោះថា….(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានី​ភ្នំពេញ៖ នា​ថ្ងៃ​ទី​ ២០ ខែកក្កដា​នេះ ក្នុង​ឱកាស​យក​អំណោយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​ចំនួន ​១០​លាន​រៀល និង​សម្ភារ​ជូន​ដល់​អ្នក​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូ.វី​ដ​-១៩ ទី​ ៦លាន អ្នកស្រី ផេង សឿ​ន រស់នៅ​ស្រុក​ចំការលើ លោក​ជំទាវ​ឱ វណ្ណ​ឌី​ន បាន​បញ្ជាក់​ថា៖ «​សូម​បងប្អូន​កុំ​ជឿ នេះគឺ​ល្បិច​សម្រាប់​ប្រមូល​លុយ ចឹ​ង​ប្រ​សិន​ឃើញ​លេខប្លែក សូមកុំ​ទាក់ទង​ឱ្យ​សោះ បើ​តេ​រក​បងប្អូន​បិទ ហើយ​បងប្អូន​ក៏​មិន​ត្រូវ​ទាក់ទង ហើយ​បញ្ជូន​លុយ​ទៅ​អា​ខោ​ន​នេះ​ដែរ (​អា​ខោ​ន​ឈ្មោះ​ស្លាបប៉ាកកា​ទេវរាជ​) នេះ គឺជា​ការ​ប្រមូល​ថវិកា​ពី​បងប្អូន​ប្រជាពលរដ្ឋ​»។ លោក​ជំទាវ​បន្ដ​ថា គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​.វី​ដ​-១៩ ក៏​បាន​ច្រានចោល​ទាំងស្រុង ចំពោះ​ការ​ផ្សាយ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «ស្លាបប៉ាកកា​ទេវរាជ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក​ជំទាវ​ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ.​វី​ដ​-១៩ ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស​បាន​បញ្ជាក់បន្ថែមប្រាប់​ប្រជាពលរដ្ឋ​ថា កុំ​ផ្ញើ​ថវិកា​ ១​ដុល្លារ​ទៅ​ហ្វេ​ក​ប៊ុ​ក​ឈ្មោះ «​ស្លាបប៉ាកកា​ទេវរាជ​» ព្រោះថា ជា​ល្បិច​សម្រាប់​ប្រមូល​ថវិកា​របស់​ខ្លួន ខណៈ​ការ​ចាក់​វ៉ាក់សាំង​មិន​គិតថ្លៃ​ឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកស្រី ប្រកាស​ថា ការ​ចាក់​វ៉ាក់សាំង​កូ.​វី​ដ​-១៩ ជូន​ប្រជាពលរដ្ឋ នា​ពេល​បច្ចុប្បន្ន គឺ​មិន​គិតថ្លៃ​ឡើយ បើសិន​មាន​បុគ្គល​ណា​ស្នើ​សុំ​ថវិកា​ពី​ប្រជាពលរដ្ឋ​កុំ​ផ្ដល់​ថវិកា​ឱ្យ​សោះ ជា​ពិសេស​នោះ​ត្រូវ​រាយការណ៍​សមត្ថកិច្ច​ភ្លាម​ៗ ដើម្បី​ចាក់​វិធានការ​តាម​ផ្លូវច្បាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​ក្រសួងសុខាភិបាល​បែប​នេះ​ក្រោយ​មាន​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ «ស្លាបប៉ាកកា​ទេវរាជ» បាន​បង្ហោះ​ថា៖ «​ការ​ចាក់​វ៉ាក់សាំង​យក​កាត គឺជា​ការ​រៀប​គម្រោង​ប្លន់​អាយុជីវិត​ប្រជាជន​ខ្មែរ​របស់​រាជរដ្ឋាភិបាល សូម​ឧបត្ថម្ភ​ម្នាក់​ ១​ដុល្លារ ដើម្បី​ជីវភាពរ​ស់តា​មរយៈ​លេខ ABA(លេខ៩ខ្ទង់ សុំមិនបង្ហាញ)»​។ដោយឡែកយោង​តាម​របាយការណ៍​របស់ ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល និង​ក្រសួងការពារជាតិ បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ.​វី​ដ​-១៩ ជូន​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ នៅ​ទូ​ទាំង​ប្រទេស​ចំនួន ៦,០៦១,៣០៥​នាក់។ លទ្ធផល​ចាក់​វ៉ាក់សាំង​គោលដៅ​ ១០​លាន​នាក់ បាន​ចំនួន​៦០.៦១% ហើយ​៕

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021