(ព័ត៏មានបឋម) រថយន្តដឹកកម្មករ កម្មការនីមួយគ្រឿង បានក្រឡាប់ផ្ងារជើង ធ្លាក់ចូលស្រែកទាំងព្រឹក បណ្តាលឲ្យមានអ្នករងរបួស ធ្ងន់ស្រាលជាច្រើន។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង០៦ ព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុច ភូមិ ត្រពាំង ក្រសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។
ឃើញហើយពិតជាគួរឲ្យអាណិតពួកគាត់ខ្លាំងណាស់ មានអ្នកខ្លះ កំពុងតែអង្គុយរឹត ជួយធ្វើសរសៃឲ្យគ្នា ដើម្បីបន្ធូរការឈឺចាប់ ។ នៅក្នុងករណីក្រឡាប់រថយន្ត ដឹកកម្មករនេះ លោកអធិការនគរបាលស្រុកបាទីនៅមិនទាន់អាចបញ្ជាក់មកពីករណីអ្វីឲ្យប្រកដនោះទេ៕