Connect with us

កំសាន្ត&ប្លែកៗ

រកឯណាបានភរិយាល្អបែបនេះ នៅ សូនីតា រៀបចំខួបកំណើតជូនប្ដីយ៉ាងភ្ញាក់ផ្អើលជាពិសេសបានធ្វើរឿងមួយនេះជូនស្វាមីទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ ជាការពិតណាស់ទោះបី សព្វថ្ងៃ នៅ សូនីតា ដែលប្រិយមិត្តរាល់គ្នា​ស្គាល់តាមរយៈការសម្ដែងខ្សែភាពយន្ត ក៏ដូចជាពិធីការិនីដ៏ឆ្នើមក្នុងកម្មវិធីធំៗជាច្រើន មិនសូវលេចមុខក្នុងសិល្បៈច្រើនដូចមុនក្ដី ប៉ុ​ន្តែរូបនាង នៅតែជាទីចាប់អារម្មណ៍ពីសំណាក់ហ្វេនៗដដែល។ជាក់ស្ដែងអ្វីដែលពិសេសនោះគឺ តារាស្រីរូបនេះ តែងបង្ហាញពីជីវិតគ្រួសារតូចមួយ មើលទៅសាមញ្ញៗ ប៉ុន្តែពោរពេញដោយសុភមង្គលយ៉ាងខ្លាំង ដោយរូបនាង តែងបង្ហោះរូបភាព និងវីដេអូសកម្មភាពនានាជាច្រើន។ លើសពីនេះ អ្វីដែលធ្វើឲ្យមហាជនកោតសរសើរដល់ នៅ សូនីតា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺទោះបីសព្វថ្ងៃ មានងារជាជំទាវទៅហើយ ក៏នៅតែរក្សាអត្តចរិតរួសរាយ មិនឆ្មើងឆ្មៃ ជាពិសេស គោរពស្រលាញ់ថ្នាក់ថ្នមស្វាមីមិនឲ្យទាស់ចិត្ត។ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ សូនីតា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក អំពីសកម្មភាពដែលរូបនាង បានបង្កភាពភ្ញាក់ផ្អើលដល់ស្វាមីជាទីស្រលាញ់ក្នុងថ្ងៃខួបកំណើត លោក ទិត្យ ថាវរិទ្ធ ដោយបានរៀបចំប៉េងប៉ោងជាច្រើនក្នុងបន្ទប់ និងមានការដាក់អក្សរ Happy Birthday Husband ទៀតផង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មើលទៅជាសកម្មភាពធម្មតាៗ ប៉ុន្តែរ៉ូមែនទិកខ្លាំង។ក្នុងនោះដែរ តាមរយៈរូបភាពមួយសន្លឹក នៅ សូនីតា បានបង្ហាញការមើលថែចំពោះស្វាមី យ៉ាងដិតដល់ ដោយការលាងជើងជូនម្ចាស់បេះដូង សម្លឹងមើលក្នុងកែវភ្នែកគោរព ហើយពោរពេញដោយក្ដីស្រលាញ់ធំធេងខ្លាំងណាស់។ ក្រោយឃើញរូបភាពទាំងនោះហើយ ដែលបណ្ដាលឲ្យហ្វេនៗមិនសរសើរមិនបានចំពោះ នៅ សូនីតា និងស្វាមី រហូតមានអ្នកខ្លះដាក់ងារជា គូស្វាមីគំរូ ថែមទៀតផង៕ប្រភព៖khmerload

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021