សូមរំលឹកឡើងវិញផងដែរថា ភរិយាលោកឧកញ៉ាឌួង ឆាយ លោកស្រី ដេត ម៉ាលីណា ដែលធ្លាប់តែឃើញផ្អែមល្ហែមជាមួយស្វាមីសុខៗ ស្រាប់តែធ្វើឲ្យមហាជន
ជាពិសេសអ្នកប្រើបណ្តាញសង្គម ហ្វេសប៊ុក មានការភ្ញាក់ផ្អើល មិនគួរឲ្យជឿ បន្ទាប់ពីលោកស្រីបានប្រការតាមទំព័រហ្វេសប៊ុក របស់ខ្លួននៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ
សូមឲ្យបងប្អូនទាំងអស់គ្នា ជួយទទួលដឹងឮថា ចាប់ពីថ្ងៃនេះតទៅ លោកស្រីនិងលោកឧកញ៉ា ឌួង ឆាយ បានព្រមព្រៀងលែ.ង. លះគ្នារួចរាល់ហើយដូច្នេះចាប់ពីពេលនេះតទៅ
លោកស្រីលែ.ងមានការពាក់ព័ន្ធអ្វីជាមួយលោកឧកញ៉ាឌួង ឆាយ និងគ្រួសារ តទៀតហើយ។យ៉ាងណាមិញក្រោយមានរឿងរ៉ាវនេះ លោកជំទាវក៌បានធ្វើការបកស្រាយ នៅលើបណ្តាញសង្គមផងដែរ
ក្នុងនោះផងដែរថ្ងៃនេះបើយោងតាមគ ណនួ្យ ឧកញ៉ា ឌួង ឆាយ បានបង្ហោះសារថា៖ «អរគុណកូនប្រុសដែលស្រាលាញ់អានិតចង់មកគេងជាមួយកំដរប៉ា
អានិតកូនណាស់ជូនទៅដល់ផ្ទះហើយទារចង់មកគេងជាមួយប៉ាទៀត ចេះលើកទឹកចិត្តថាប៉ានៅឆ្ងាយពីកូនមែនប៉ុន្តេប៉ាបានផ្តល់ភាពកក់ក្តៅអោយកូន និងចង់នៅជិតកូន
ទោះបីបន្ទប់គេងរបស់ប៉ាតូចមែន ប៉ុន្តែប៉ានៅជាប់ជាមួយផ្តល់ភាពកក់ក្តៅអោយកូនងូតទឹកអោយកូន។ កំសត់កំរតស៊ូជាមួយប៉ាចឹងបានពិតជាកូនរបស់ប៉ាមែន»។
កាលពីពេលថ្មីៗនេះទៀត លោកស្រី ដេត ម៉ាលីណា ក៏បានធ្វើការបង្ហោះសារថ្មីមួយទៀត ដែលមានខ្លឹមសារថា៖ «ហេតុអីត្រូវខ្មាសគេដោយគ្រាន់តែខំប្រឹងដេីម្បីជីវភាព នឹងអនាគតខ្លួនឯងសោះ
លុយសំខាន់ណាស់ តែមិនសំខាន់ជាងភាពស្មោះត្រង់ទេ ទោះជួបទុក្ខធំប៉ុណ្ណាក៏នៅតែបង្ហាញកាយវិការរីករាយជានិច្ច 🖤👩🏻🖤»