សៀមរាប ៖ ជាការពិតណាស់ដែលកាលពីពេលថ្មីៗនេះ កុមារី១នាក់ កំពុងល្បី ល្បាញលើបណ្ដាញស ង្គម ដោយសារតែនាងអាចនិយាយបានរហូតដល់ជាង១០ភា សា មិនចា ញ់កុមារ ធុ សាលិ នោះទេ។ផ្អែកតាមវីដេអូ ដែលគេបានចែកចាយតៗគ្នា កុមារីខាងលើអាចនិយាយបានរហូតដល់ ១៤ភាសា រួមមាន៖ អង់គ្លេស បារាំង រុស្ស៊ី ថៃ អេស្បាញ កូរ៉េ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ជប៉ុន អាល្លឺម៉ង ចិន និងចិនកាតាំង ខណៈនាងក៏ជាក្មេងស្រីក្រីក្រម្នាក់
ដែលរស់នៅ ក្នុងខេត្តសៀមរាប។ កុមារីរូបនេះ មានឈ្មោះថា ភូ ម៉ាលី អាយុ១០ឆ្នាំ កំពុងសិក្សាថ្នាក់ទី ៣ ហើយនៅពេលនាងចេញពីរៀន កុមារីរូបនេះឆ្លៀតដើរលក់វត្ថុអនុស្សាវរីយ៍សម្រាប់ភ្ញៀវបរទេស ដើម្បីយកថវិកាមកផ្គត់ ផ្គង់ចិ ញ្ចឹ មប្អូនៗ ដល់ទៅ ៦នាក់។បើនិយាយពីជីវ ភា ពរបស់កុមារីរូបនេះវិញ គឺមានជីវភាពខ្វះ ខា តយ៉ាងខ្លាំ ក្នុងនោះនាងក៏បានទទួលអាហា ររូប ករ ណ៍ពីសាលា ដែលនាងកំពុងរៀនផងដែរនិងទទួលបានអំណោយជាច្រើនផ្សេងៗទៀតពី សប្បុរ ស ជន ដែលអាណិតស្រលាញ់រូបនាង
។កុមារីរូបនេះ បានបញ្ជាក់ថា ក្នុងមួយថ្ងៃនាងរកបានត្រឹមតែ ៤ ទៅ ៥ដុល្លារតែប៉ុណ្ណោះដោយត្រូវដើរលក់វត្ថុអនុ ស្សាវរីយ៍បន្ទាប់ពីទំនេរពីការសិក្សារ។ទាក់ទងទៅនិងរឿងរបស់ប្អូនស្រីនេះដែរ ក៏មានមនុស្សជាច្រើនរង់ចាំមើលវាស នារបស់កុមារីរូបនេះ ថាតើអាចមានវាសនាដូច កុមារា ធុច សា លិ រឺអត់ ?តើវាសនារបស់កុមារីរូបនេះ ទៅជាយ៉ាងណា ?គួរបញ្ជាក់ថា កន្លងមកកុមារាកម្ពុជាមួយរូប ឈ្មោះថា ធុច សាលិ ដែលមាន ស មត្ថភាព ពិសេស អាចនិយាយបានរហូតដល់ទៅ១៥ភាសាធ្វើឲ្យផ្ទុះភាពល្បី ល្បា ញយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា
ក៏ដូចជានៅក្រៅប្រទេស ។ដោយសារតែ ធុច សាលិ មានភាពវ័យឆ្លាត និងមានទេពកោសល្យពិសេសផងនោះ ទីបំផុតរូបគេ ត្រូវបានបញ្ជូនឲ្យទៅសិក្សានៅសាលា ដ៏ល្បីមួយនៅប្រទេសចិន ក្រោមការជួយឧបត្ថម្ភពីសាលាអន្ដរជាតិមួយ៕សូមទស្សនាវីដេអូ ដែលម្ចាស់គណនីឈ្មោះ Rabb Rong បានបង្ហោះកាលពីពេលកន្លងមក៕ប្រភព៖freshkh